Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រ ២ ឃុំ លើចំណុចជាច្រើនផ្សេងៗគ្នា​

បានផុស

នៅ

កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក ដឹកនាំ​ដោយ​លោក ប៉ោក រ៉ា អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​សង្កែ មាន​ការ​ចូលរួម​ពី​លោក ជា រដ្ឋា ជលផល​ស្រុក និង​សហគមន៍​នេសាទ​ចំនួន​ពីរ​ឃុំ ដែល​ជា​គោលដៅ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ កាលពី​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ចុះ​អនុវត្ត​បាន​ឲ្យ​ដឹង​ថា ចំពោះ​បទល្មើស​ដែល​កើត​ឡើង​លើ​ឃុំ​ចំនួន ២ ខាងលើ តាមរយៈ​សេចក្ដីរាយការណ៍​ពី​ប្រជាកសិករ រួមមាន ៖ ឃុំ​កំពង់ព្រះ និង​ឃុំ​រកា កម្លាំង​បាន​ចុះ​បង្ក្រាប​លើ ៦ ទីតាំង​ផ្សេងៗ​គ្នា។ ក្នុង​នោះ ឃុំ​កំពង់ព្រះ បង្ក្រាប​បាន​ចំនួន ៤ ករណី និង​ឃុំ​រកា ២ ករណី សរុប ៦ កណី។

ប្រភព​ដដែល​បញ្ជាក់​ថា ទីតាំង​ប្រព្រឹត្ត​បទល្មើស​ក្នុង​ឃុំ​កំពង់ព្រះ រួមមាន ៖ ចំណុច​ខាងកើត​អា​ថ្ម ,​សាច់​មង ៥៥០ ម បង្គោល ១៨០ ដើម ,​ឡុក​ចំនួន ២ ,ចំណុច​ក្រពើ ៦ សាច់​មង ៧៥០ ម បង្គោល ១២០ ដើម ,ឡុក​ចំនួន ២ ,នៅ​ចំណុច​កើត​បឹង​កុល សាច់​មង ៥០០ ម ,បង្គោល ១១០ ដើម ,ឡុក​ចំនួន ២, ចំណុច​លិច​វាល​ត្រកួន សាច់​មង ១០០០ ម ,បង្គោល ២១០ ដើម ,ឡុក ចំនួន ២។

ក្នុង​ឃុំ​រកា ចំណុច​អូរ​ក្រញ៉ាញ់ បង្ក្រាប​បាន​សាច់​មង ៤០០ ម ,បង្គោល ១៥០ ដើម ,ឡុក ចំនួន ២, ចំណុច​លិច​ឆេះ​ដប សាច់​មង ២៥០ ម ,បង្គោល ១១០ ដើម ,និង​លែង​ត្រី ១៥០ គីឡូក្រាម។ ក្រោយ​បង្ក្រាប ឧបករណ៍ ដូចជា សាច់​មង ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ទាំងអស់​ផង​ដែរ។

ប្រជាកសិករ និង​មតិ​មហាជន​ថា ការ​ចុះ​បង្ក្រាប​គឺជា​ការ​ល្អ​ប្រសើរ​សម្រាប់​ការ​អភិរក្ស​មច្ឆាជាតិ ពួកគាត់​សាទរ។ តែ​ពួកគាត់​ថា ជាទូទៅ​អ្នក​ប្រព្រឹត្ត​មិនដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​ម្នាក់​ណា​ឡើយ ដើម្បី​យក​មក​អប់រំ ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​តទៅទៀត បើ​មិន​ដូច្នោះ ការ​ប្រព្រឹត្ត​នៅតែ​កើត​ឡើង​ដដែល៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម