ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ នឹងរៀបចំពីធីអុំទូកនៅដើមខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ
អាជ្ញាធរខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីបុណ្យអុំទូក និងបណ្តែតប្រទីប ថ្នាក់ខេត្ត នៅដើមខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយពីសង្កេតឃើញថា ស្ថានភាពទឹកស្ទឹងសែនបានស្រកចុះ។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ធំ ចេញសេចក្តីជូនដំណឹងសាជាថ្មី ដែលនឹងចាប់រៀបចំកម្មវិធីបុណ្យអុំទូក និងបណ្តែតប្រទីបថ្នាក់ខេត្ត នៅថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ សេចជូនដំណឹងបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ដោយសារសង្កេតឃើញថា ស្ថានភាពស្ទឹងសែន នៅក្នុងខេត្តកំពង់ធំ បានស្រកចុះជាបន្តបន្ទាប់ នៅស្ថានីយ៍សណ្តាន់ និងស្ថានីយ៍កំពង់ធំ ត្រង់ទីតាំងដែលអាចដំណើរការរៀបចំកម្មវិធីបាន។ ហើយនេះគឺជាការជូនដំណឹងលើកទី២ បន្ទាប់ពីផ្អាកកម្មវិធីអុំទូក កាលពីថ្ងៃទី៩ និង១០ ខែតុលា កន្លងទៅ មូលហេតុដោយសារស្ថានភាពទឹកជំនន់។

រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីនៅត្រង់ចំណុចស្ពានស្ទឹងសែន ដែលអមដោយសួនច្បារធំទូលាយ ដែលមានបរិវេណសួន ស្ទឹងសែន សួនសម្តេចតេជោ និងវេរ៉ងដា សាងសង់ថ្មីដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដើម្បីបង្ករបរិយាកាសសប្បាយរីករាយ រំសាយទុក្ខកង្វល់ប្រជាពលរដ្ឋទូទៅក្រោយពេលគ្រោះទឹកជំនន់បានបញ្ចប់។
កម្មវិធីនេះ មានទូកចូលរួមប្រកួតសរុបចំនួន៤២ទូក មានចំណុះសរុប ១,២៣១នាក់ មកពីប្រាំបួន ក្រុង ស្រុក ទូទាំងខេត្តកំពង់ធំ ក្នុងនោះទូកវែង “ទូក ង” ចំនួន៥ (ទូកមួង ១), ទូកខ្នាតអន្តរជាតិ ចំនួន១៦ ទូក, ទូកផ្កាចារ្យមាន ចំនួន២១ ទូក៕
អត្ថបទ៖ ឈាង មករា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង