ព័ត៌មានជាតិ
កម្ពុជាមានផ្លូវយុទ្ធសាស្ត្រតាមព្រំដែន អាចធ្វើដំណើរមួយជុំប្រទេសបាន
បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ យុទ្ធសាស្រ្តអភិវឌ្ឍផ្លូវតាមព្រំដែនជាមួយប្រទេសជិតខាងក្រៅពីពង្រឹងខឿនការពារជាតិ ក៏ដូចជាជំរុញចលនាប្រជាជនទៅរស់នៅតាមតំបន់ព្រំដែនកាន់តែច្រើន។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងក្នុងសន្និសីទពីវឌ្ឍនភាព ៥ ឆ្នាំរបស់ក្រសួងការពារជាតិនៅព្រឹកនេះថា ក្រៅពីការបំពេញការងារស្នូល កងយុទ្ធពលខេមរភូមិន្ទបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានការអភិវឌ្ឍផ្លូវយុទ្ធសាស្ត្រតាមព្រំដែនប្រទេសជិតខាងបានរាប់រយគីឡូម៉ែត្រ។

លោកឈុំ សុជាតិ អះអាងពីការស្ថាបនាផ្លូវក្រវាត់ព្រំដែនជាមួយប្រទេសជិតខាងថា៖ “ឥលូវនេះយើងអាចធ្វើដំណើរមួយជុំស្រុកខ្មែរបាន។ បើយើងចេញពីខេត្តកោះកុង អាចដើរមួយជុំប្រទេសតាមផ្លូវក្រវាត់ព្រំដែន គ្រាន់តែកន្លែងខ្លះខូចខាតត្រូវការជួសជុលឡើងវិញ តែនិយាយរួមគឺ ៩០% យើងអាចធ្វើដំណើរបាន”។
កាលពីឆ្នាំ ២០០៩ រដ្ឋាភិបាលបានបញ្ចេញថវិកាជាតិក្នុងការស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីខេត្តបន្ទាយមានជ័យរហូតដល់ខេត្តស្ទឹងត្រែងមានប្រវែងសរុប ១.២៨៧គីឡូម៉ែត្រ ដែលបានដាក់សម្ពោធនៅឆ្នាំ ២០១២។
ការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ជាយុទ្ធសាស្រ្តក្រៅពីជួយសម្រួលកងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដី និងបានលើកស្ទួយជីវភាពពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានថ្លែងក្នុងបេសកកម្មចុះពិនិត្យផ្លូវក្រវាត់ព្រំដែនវៀតណាមកន្លងទៅថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនយោបាយកសាងព្រំដែន ជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដោយដើរទន្ទឹមនឹងការអនុវត្តគោលការណ៍កសាងខឿនការពារជាតិ។
លោកទេសរដ្ឋមន្ត្រីអះអាងថា ការកសាងបង្គោលព្រំដែននិងស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ដោយផ្អែកលើប្រជាជនធ្វើជាគ្រឹះរបងការពារជាតិ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ