ព័ត៌មានជាតិ
អភិបាលរាជធានី ស្នើអ្នកវិនិយោគកូរ៉េមកវិនិយោគទុន នៅភ្នំពេញ កាន់តែច្រើន
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការស្នើសុំឱ្យអ្នកវិនិយោគជនជាតិកូរ៉េមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើកាន់តែច្រើន មានជីវភាពកាន់តែប្រសើរឡើង។

ការស្នើនេះបានធ្វើឡើង នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ខណៈ លោក ឃួង ស្រេង បានជួបសម្តែងការគួរសមជាមួយ លោក ជូ ណាក់យុាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានសន្តិភាពពេញបរិបូណ៍ ហើយប្រជាពលរដ្ឋកម្ពុជាក៏ជាអ្នកមានស្នាដៃច្រើនក្នុងការងារលើវិស័យវាយនភ័ណ្ឌ តាំងពីឆ្នាំ១៩៩០។ លោកអភិបាលរាជធានីភ្នំពេញ ស្នើសុំតាមរយៈលោក Joo Nak-young សូមជួយជំរុញចលនាអ្នកវិនិយោគជនជាតិកូរ៉េ មកវិនិយោគទុនលើវិស័យវាយនភណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឱ្យបានច្រើន។

ជាមួយគ្នានេះចំពោះការវិនិយោគលើវិស័យវាយនភណ្ឌ រាជរដ្ឋាភិបាលកម្ពុជាបានអនុគ្រោះពន្ធ ពិតជាបានបង្កលក្ខណៈងាយស្រួលឱ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

លោក Joo Nak-young បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្នើឡើងរបស់ លោក ឃួង ស្រេង ដោយលោកបញ្ជាក់ថា លោកនឹងធ្វើការអំពាវនាវ ក៏ដូចជាការកៀងគរ អ្នកវិនិយោគជនជាតិកូរ៉េពីទីក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជានៅទីក្រុងផ្សេងទៀតឱ្យមកវិនិយោគទុនលើវិស័យវាយនភណ្ឌនៅរាជធានីភ្នំពេញឱ្យបានកាន់តែច្រើន ធ្វើយ៉ាងណាឱ្យទីក្រុងទាំង២ កម្ពុជា-កូរ៉េ កាន់តែមានទំនាក់ទំនង កិច្ចសហប្រតិបត្តការគ្នាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕
អត្ថបទ៖ ស្រីរ័ត្ន

-
KPT+១៦ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់