Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ស្នើសុំ​ឲ្យ​កម្លាំង​នគរបាល​ទាំងអស់​ធ្វើការ​ថ្កោលទោស​ដាច់អហង្កា និង​ប្រឆាំង​ដាច់ខាត ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​មេក្រុម​ឧទ្ទាម​

បានផុស

នៅ

រតនគិរី ​៖ ការ​ស្នើសុំ​នេះ លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន មានប្រសាសន៍​ក្នុង​ឱកាស អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុង សុភាព អតីត​ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​គិរី ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ត្រូវបាន​ឲ្យ​ចូលនិវត្តន៍ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។

ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី និង​គណៈប្រតិភូ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិការ នៃ​អង្គពិធី​ផងដែរ​។

​ថ្លែង​ក្នុងឱកាស​នេះ លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​គណៈអធិបតី និង​បាន​ជំរុញ​ឲ្យ​លោកស្នងការ​នគរបាល​ខេត្ត ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​ពង្រឹង និង​ពង្រីក​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​រឹងមាំ​ថែមទៀត ជាពិសេស​ត្រូវ​ដឹង​អំពី​សុខទុក្ខ និង​ការលំបាក​របស់​មន្ត្រីនគរបាល​គ្រប់ផ្នែក​ក្រោម​ឱវាទ​។

ត្រូវ​គោរព​វិន័យ របៀប​ធ្វើការ និង​ក្រមសីលធម៌​ជា​កងកម្លាំង ដែល​ជា​សេនាធិការ​ដ៏​រឹងមាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត និង​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​អនុវត្ត​គោលការណ៍​ច្បាប់ លិខិតបទដ្ឋាន និង​បទបញ្ជា​ចង្អុល​ណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​បញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្ត​។

ប្រសាសន៍​សំណេះសំណាល​នាឱកាស​នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់​ថ្នាក់​នៃ​ខេត្តរតនគិរី ដែល​បាន​រួមគ្នា​ធ្វើការ​កសាង និង​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ជម្រុញ លោកស្នងការ ក៏ដូចជា​ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ត្រូវ​យកចិត្តទុកដាក់​លើ​សកម្មភាព​ជាក់​ស្តែង គឺ​សំខាន់​ផ្តោតទៅលើ​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ ធានា​ឲ្យ​បាន​សុវត្ថិភាព សន្តិភាព សន្តិសុខ​ផ្ទៃក្នុង ជាពិសេស​ទប់ស្កាត់​ឲ្យ​បាន​ការវិល​ត្រឡប់​មក​វិញ នូវ​បដិវត្តន៍​ពណ៌ និង​ទប់ស្កាត់​ការ​ប្រឆាំង​នានា ដែល​យក​ទឹកដី​កម្ពុជា ធ្វើជា​ជម្រក ឬ ធ្វើជា​ទីតាំង​ដើម្បី​ប្រឆាំង​ប្រទេសជិតខាង ព្រមទាំង​ការកាត់បន្ថយ​បទល្មើស​ព្រហ្មទណ្ឌ រួម​ទាំង​ការកាត់បន្ថយ​ឥទ្ធិពល រីក​រាលដាល​ករណី​គ្រឿងញៀន ព្រមទាំង​ការងារ​ផ្សេងៗ​ទៀត​ដូចជា ការទប់ស្កាត់​បញ្ហា​ក្មេង​ទំនើង និង​ការជួញដូរ​ផ្លូវភេទ ស្ត្រី និង​កុមារ​។

ជាមួយគ្នា​នោះ ការ​ពង្រឹង​ច្បាប់​ចរាចរណ៍ គឺ​ត្រូវ​ផ្តោតទៅលើ​ការអប់រំ បណ្តុះបណ្តាល​មន្ត្រី ការកែប្រែ​ឥរិយាបថ នៃ​ការ​ធ្វើការងារ​របស់​ម​ន្ត្រី ក្រមសីលធម៌​របស់​ម​ន្ត្រី និង​ជំរុញ​យ៉ាង​តឹងរ៉ឹង​បំផុត​ក្នុងការ​អនុវត្តន៍ អនុ​ក្រិត​ថ្មី​ស្តី​ពី​ការ​វិន័យ​អន្តរការណ៍​បទល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

ទាក់ទង​នឹង​សភាពការណ៍​បច្ចុប្បន្ន​លោក​អគ្គស្នងការ បាន​ស្នើ​ឲ្យ​កម្លាំង​នគរបាល​ទាំងអស់ ធ្វើការ​ថ្កោលទោស​ដាច់អហង្ការ និង​ប្រឆាំង​ដាច់ខាត​ចំពោះ សេចក្តីថ្លែងការណ៍​រប​ស់​ទណ្ឌិត សម រ​ង្ស៉ី មេក្រុម​ឧទ្ទាម ជា​ពូជ​ក្បត់ជាតិ​៣​ជំនាន់ តាមរយៈ​វីដេអូ​ឃ្លី​ប​នាពេល​ថ្មីៗ​នេះ ដែល​បាន​ញុះញង់​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ធ្វើការ​បះបោរ និង​បាន​ប្រមាថ​ដោយ​អសីលធម៌​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែលជា​ស្ថាបនិក​សន្តិភាព និង​ជា​ទីគោរព​ស្រលាញ់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ វិនាទី មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ២២ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ជីវិតកម្សាន្ដ២៥ នាទីutes មុន

រវល់តែឈរមើល Idol ភ្លេចមើលឡាន ហ្វេនម្នាក់ ត្រូវឡានបុក នៅអគារ HYPE

ព័ត៌មានជាតិ២៦ នាទីutes មុន

ថៃ អនុញ្ញាតឱ្យពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាព បន្ត ៦ ខែទៀត រហូតដល់ខែសីហា ឆ្នាំ ២០២៥

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ភ្នំសំពៅ
សន្តិសុខសង្គម៥៣ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម