Connect with us

ព័ត៌មានជាតិ

វិស័យ​ឯកជន​សហការ​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា

បានផុស

នៅ

វិស័យ​ឯកជន រួមទាំង​វិស័យ​ធនាគារ​នៅ​កម្ពុជា បាន​យល់​កាន់តែច្បាស់​អំពី​ហានិភ័យ និង​កាលានុវត្តភាព​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ តួនាទី​របស់ខ្លួន​នៅក្នុង​ការរួមចំណែក​ដោះស្រាយ​បញ្ហា​នេះ និង​វិធានការ​ឆ្លើយតប​ចាំបាច់​នានា ដែល​ត្រូវ​ពិចារណា​ដាក់បញ្ចូល​នៅក្នុង​ការសម្រេចចិត្ត​វិនិយោគិន អនុលោម​តាម​គោលនយោបាយ និង​ផែនការ​របស់​រាជរដ្ឋាភិបាល ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ វិស័យ​សាធារណៈ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​រួមចំណែក​កសាង​សេដ្ឋកិច្ចសង្គម​កម្ពុជា ដែលមាន​ភាព​ធន់ កាន់តែ​បៃតង បញ្ចេញ​កាបូន​តិច បរិ​យាប​ន្ន និង​កំណើន​ប្រកបដោយ​ចីរភាព នេះ​ជា​ប្រសាសន៍​លើកឡើង​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក «​កិច្ចប្រជុំ​កំពូល​លើក​ទី​២​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​ឆ្នាំ​២០២២» ដោយមាន​ការចូលរួម ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា តំណាង​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល វិស័យ​ឯកជន វិស័យ​ធនាគារ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល តំណាង​យុវជន និង​អ្នកពាក់ព័ន្ធ​នានា នៅ​ទីក្រុង​សៀមរាប នា​វេលា​ព្រឹក​មិញ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បាន​បន្ត​ថា កិច្ចប្រជុំ​ថ្ងៃនេះ​នឹង​ផ្តល់នូវ​ធាតុ​ចូល​ដ៏​សំខាន់ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ស្ថានភាព និង​ហានិភ័យ បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​នៅលើ​ពិភពលោក ដែល​ក្នុងនោះ​កម្ពុជា​ក៏​បាននឹងកំពុង​ទទួល​រង​នូវ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ សង្គម សេដ្ឋកិច្ច ជីវភាព​រស់នៅ និង​សុខុមាលភាព​ប្រជាជន បើ​ទោះបី​កម្ពុជា​មិនមែនជា​ប្រទេស​ដែល​បង្កឱ្យមាន​ការប្រែប្រួល​អាកាសធាតុ​ក៏ដោយ​។

ជាមួយគ្នានេះ​ផង​ដែរ នេះ​គឺជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ការពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​កាលានុវត្តភាព សម្រាប់​វិស័យ​ឯកជន និង​ជា​មូលដ្ឋាន​សម្រាប់​ការពិចារណា​សម្រេចចិត្ត​សម្រាប់​វិស័យ​ធនាគារ និង​វិនិយោគិន ក្នុង​ការផ្តល់​ហិរញ្ញប្បទាន និង​ការវិនិយោគ​លើ​បណ្តា​គម្រោង​ដែល​មិន​ប៉ះពាល់​បរិស្ថាន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ រួមចំណែក​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ទទួលបាន​បច្ចេកវិទ្យា​បៃតង​ថ្មី​ទំនើប​។

កម្ពុជា​ជា​ប្រទេស​តូច និង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច ដែល​រួមចំណែក​តិចតួច​បំផុត​ក្នុងការ​បង្កឱ្យមាន​ការ​ខូចខាត​បរិស្ថាន​ពិភពលោក ជាពិសេស​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ តែ​យើង​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់ និង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​រួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​និង​ការប្រែប្រួល​អាកាសធាតុ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពហុភាគី​និយម នៅក្នុង​ការចរចា​អន្តរជាតិ ហើយ​យើង​អាច​សម្រេច​កិច្ចការ​នេះ​បាន ដោយសារតែ​កម្ពុ​ជាមាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ពេញលេញ​។

ជាក់ស្តែង កម្ពុជា​ជា​ប្រទេស​ទី​១ នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ និង ជា​ប្រទេស​ទី​២ ក្នុងចំណោម​ប្រ​ទេស​អភិវឌ្ឍន៍​តិចតួច​ទាំង​៤៦ ដែល​បានអនុម័ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ដែល​កំណត់​គោលដៅ​ត្រឹម​ឆ្នាំ​២០៥០ ហើយ​បាន​បេ្ត​ជ្ញា​ចិត្ត និង​គាំទ្រ «​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២០២៥» ដែល​ផ្តោត​ទៅលើ តុល្យភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​និរន្តរភាព​បរិស្ថាន​។ ម្យ៉ាងទៀត ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​គំនិត​ផ្តួចផ្តើម​ស្តីពី «​កិច្ចព្រមព្រៀង​អាស៊ាន​បៃតង​» ក្នុង​គោលបំណង​ផ្តល់នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​រួម សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ បញ្ចេញ​កាបូន​តិច បៃតង និង​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម