Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងបញ្ជូននិស្សិតពេទ្យ៧៥នាក់ ទៅបន្តការសិក្សានៅប្រទេសបារាំងនៅចុងឆ្នាំនេះ

បានផុស

នៅ

កម្ពុជាគ្រោងនឹងបញ្ជួននិស្សិតវេជ្ជបណ្ឌិតឯកទេសចំនួន៧៥នាក់ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទៅបន្តការសិក្សានៅប្រទេសបារាំងនៅចុងឆ្នាំ២០២២នេះ សម្រាប់ការសិក្សារយៈពេលមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេសដែលត្រូវបន្តការសិក្សានៅប្រទេសបារាំងនៅរសៀលថ្ងៃទី១៨តុលានេះ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២២នេះ និស្សិតវេជ្ជបណ្ឌិតឯកទេសដែលនឹងត្រូវសិក្សាបន្តនៅប្រទេសបារាំង មានចំនួន៧៥នាក់ ក្នុងនោះមានស្រីចំនួន២០នាក់ សិក្សារយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លើឯកទេសចំនួន១៨។

លោកសាស្ត្រាចារ្យបានបន្តថា ចាប់តាំងពីឆ្នាំ១៩៩៦មកដល់ឆ្នាំ២០២២នេះ សាកលវិទ្យាល័យបានបញ្ជួននិស្សិតវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្តទូទៅ និងឯកទេសទៅធ្វើកម្មសិក្សានៅប្រទេសបារាំងសរុបចំនួន១០០១នាក់។ ក្នុងឱកាសនោះ លោកសាកលវិទ្យាធិការបានផ្ដាំផ្ញើដល់ប្អូននិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ និងគោរពវិន័យរបស់មន្ទីរពេទ្យឱ្យបានខ្ជាប់ខ្ជួន ដើម្បីស្រូបយកចំណេះដឹងឱ្យបានច្រើនជាទីបំផុត យកត្រឡប់មកបម្រើជូនប្រទេសជាតិវិញ។

លោក Jaques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាប្រទេសកម្ពុជា គឺជាប្រទេសទី៤ក្នុងចំណោមប្រទេស៤៤ ដែលបានបញ្ជួននិស្សិតពេទ្យទៅធ្វើកម្មវសិក្សានៅប្រទេស​បារាំងច្រើនជាងគេ។ ជាក់ស្តែងក្នុងកំឡុងជួបវិបត្តិជំងឺកូវីដ១៩ ក៏បានបន្តបញ្ជួននិស្សិតពេទ្យទៅសិក្សានៅប្រទេសបារាំងជាធម្មតាដែរ។ លោកឯកអគ្គរដ្ឋទូតបានផ្តាំផ្ញើដល់និស្សិតពេទ្យត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងត្រូវចេះសម្របខ្លួនពេលទៅដល់ប្រទេសបារាំងដូចជា វប្បធម៌ និងការរស់នៅបែបថ្មីខុសពីនៅកម្ពុជា។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អាហារូបករណ៍នេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើតនូវគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសពង្រឹងនូវសមត្ថភាព និងជំនាញឯកទេសវេជ្ជសាស្ត្រក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាលនៅកម្ពុជាឲ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត ឈានទៅរកស្តង់ដារអន្តរជាតិដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីបានណែនាំនិស្សិតទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានជាប់ជាស្ថាពរទទួលយកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗទាក់ទិននឹងឯកទេសរបស់ខ្លួនពីលោកលោកស្រីសាស្ត្រាចារ្យ និងសហភាតរៈនៅប្រទេសបារាំងហើយពាំនាំយកនូវចំណេះដឹង និងចំណេះធ្វើទាំងនោះត្រឡប់មកកម្ពុជាវិញដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅមាតុប្រទេសយើងវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៨ នាទីutes មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោកស្រី ឡងឌី សាន់ណារ៉ា ស្នើបញ្ឈប់ការបំបាក់ទឹកចិត្តសិល្បករមានបេះដូងជួយប្រទេសជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម