Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកែប ផ្តាំផ្ញេីអភិបាលរងក្រុង​កែប​៣រូបដែលទើបតែងតាំងថ្មី ត្រូវមានឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង

បានផុស

នៅ

ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានផ្តាំផ្ញេីដល់លោកអភិបាលរងក្រុងកែប ត្រូវបានប្រែក្លាយការប្ដេជ្ញាចិត្ត ប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងកែបចំនួន៣រូប ត្រូវមានឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ នៅពេលអនាគត ទី១ លោកស្រី សៅ ផាន្នីរ ទី២ លោក សាង ប៊ុន ធឿន ទី៣ លោក សឹង បុត្តរៈ ត្រូវបានប្រកាសមុខតំណែងជាអភិបាលរងក្រុងកែបថ្មី ត្រូវបន្តការខិតខំសាមគ្គីភាពជាមួយមន្ត្រីរដ្ឋបាលសាលាក្រុងកែបឱ្យបានល្អ។ ការប្រកាសចូលកាន់ដំណែងថ្មីនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះដែរ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាគណៈអភិបាល និងមន្ត្រីសាលាក្រុងកែបទាំងអស់ ដែលបានចូលរួមចំណែកដោះស្រាយកិច្ចការនៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក ។

ជាមួយគ្នានោះដែរ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានផ្តាំផ្ញើចំពោះលោក ខេង យន័ អភិបាលក្រុងកែប ដែលទើបបានប្រកាសតែងតាំងនាពេលថ្មីនេះ ក៏មានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យលើកជាទិសដៅដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ដឹកនាំ និង ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារដែលខ្លួនកំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវប្រែក្លាយការប្ដេជ្ញាចិត្តនាពេលនេះ ត្រូវមានឆន្ទៈក្នុងការអនុវត្តជាក់ស្ដែងឲ្យទទួលបានមានប្រសិទ្ធភាពឱ្យបានខ្ពស់ ទៅនៅពេលថ្ងៃខាងមុខជាបន្ថែមទៀត ផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម