Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ប្រសូត្រចេញពីវណ្ណ:កសិករ កម្មករ ពលករ ដែលបានបម្រើប្រជាជនដោយស្មោះត្រង់

បានផុស

នៅ

លោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ផ្សារថ្មី ១ ខណ្ឌដូនពេញ បានរំលឹកដល់ប្រធាន-អនុប្រធានក្រុមបក្សមកពីភូមិទាំង ១១ ថា គណបក្សប្រជាជនកម្ពុជា ពិតជាប្រសូត្រចេញពីវណ្ណ: កសិករ កម្មករ ពលករ ដែលបានបម្រើប្រជាជន ប្រកបដោយភាពស្មោះត្រង់ឥតងាករេឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរំលឹកនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សសង្កាត់ កាលពីល្ងាចថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ ខណ:ដែលប្រធានក្រុមបក្សតាមភូមិទាំង ១១ បានមកជួបសំណេះសំណាល និងត្រៀមលក្ខណ:សម្បត្តិឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី ៧ ដែលនឹងប្រព្រឹត្តទៅនាខែកក្កដា ឆ្នាំ ២០២៣។

លោក ណុប ចាន់ណារិន្ទ បានបន្តថា គណបក្សប្រជាជនកម្ពុជា មានប្រវត្តិ និងស្នាដៃច្បាស់លាស់ បានបំពេញតួនាទីភារកិច្ច តាមគោលនយោបាយរបស់ខ្លួន ដោយឈរលើគោលការណ៍ ឈរនៅខាងប្រជាជន ដើម្បីប្រជាជន មិនខ្លាចនឿយហត់ និងមិនប្រកាន់និន្នាការនយោបាយ ទាំងកាលពីអតីតកាល និងបច្ចុប្បន្ន  គណបក្សបានចាត់ទុកការលំបាករបស់ប្រជាជន គឺជាទុកលំបាករបស់ថ្នាក់ដឹកនាំគណបក្ស ។

ឯកឧត្ដមអនុប្រធានក្រុមការងារ បានរំលឹកពីប្រវត្តិជាក់ស្តែងថា នៅឆ្នាំ ១៩៥១ គណបក្សបានបង្កើតឡើង និងចូលរួមដឹកនាំចលនាតស៊ូរើបំរះ ចេញពីរបបអាណានិគមន៍និយម ក្នុងកាល:ទេស:ប្រទេសជាតិ និងប្រជាជន ដែលរងការជិះជាន់ពីពួកបរទេស។ នៅឆ្នាំ ១៩៧០-១៩៧៩ ប្រទេសជាតិ និងប្រជាជន ស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាម ហើយបានបន្តធ្លាក់ចូលក្នុងរណ្តៅមរណ: គឺរបបកម្ពុជាប្រជាធិបតេយ្យ។

ពេលនោះថ្នាក់ដឹកនាំបក្ស បានងើបឡើងធ្វើជាស្នូល ដើម្បីរំដោះអាយុជីជីវិតប្រជាជន ចេញពីសង្គ្រាម ចេញពីការធ្វើទុក្ខទារុណកម្ម និងការកាប់សម្លាប់ពីរបប ប៉ុល ពត។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ របស់គណបក្សប្រជាជនកម្ពុជា បានយកអាយុជីវិតទៅប្តូរ ដើម្បីរំដោះប្រជាជន ប្រទេសជាតិឲ្យរស់រានមានជីវិត និងមានសិទ្ធសេរីភាពឡើងវិញ នាថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩។

លោក ណុប ចាន់ណារិន្ទ បន្តទៀតថា ការកសាងប្រទេសជាតិ ការកសាងអាយុជីវិត ការកសាងធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ចាប់ពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ថ្នាក់ដឹកនាំ ពិតជាបានប្រឈមនឹងបញ្ហារាប់លានជំពូក ដែលមិនអាចពណ៌នាបានឡើយ។

លោកថា «ក្នុងនោះ គ្រាន់តែបងប្អូនបានដឹងថា យើងបានចេញពីបាតដៃទទេ ( ចំណុចសូន្យ )។ ដូចនេះ យើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ការពារសមិទ្ធិផលដែលយើងទទួលបាននាពេលនេះឲ្យបានគង់វង់ និងកាន់តែល្អថែមទៀត ដោយមិនត្រូវមើលរំលងនូវអតីតកាល ដែលប្រជាជនកម្ពុជាជួបប្រទះ និងស្នាដៃរបស់ថ្នាក់ដឹកនាំបក្ស ដែលបានដឹកនាំឲ្យមានការអភិវឌ្ឍដូចបច្ចុប្បន្ន»។

ទោះជាយ៉ាងណា លោកបានសុំឲ្យប្រធាន-អនុប្រធានក្រុមបក្សតាមភូមិទាំង ១១ ក្នុងសង្កាត់ផ្សារថ្មីទី ១ បន្តអំពើល្អ រួមប្រាស្រ័យផ្ទាល់ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋឲ្យបានគ្រប់ពេលវេលា ពិសេសយកចិត្តទុកដាក់លើយុវជន ស្ត្រី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនចាស់ជរា ឲ្យបានជាប់ជាប្រចាំ មិនត្រូវទុកគាត់ឲ្យនៅឆ្ងាយពីយើង និងត្រូវដោះស្រាយរាល់តម្រូវការចាំបាច់ ឲ្យបានទាន់ពេលវេលា។ ចុងក្រោយលោក ណុប ចាន់ណារិន្ទ សុំឲ្យក្រុការងារបក្សភូមិ ផ្សព្វផ្សាយគោលនយោបាយគណបក្សឲ្យបានទូលំទូលាយ និងបានឧបត្ថម្ភថវិកាចំនួន ២ម៉ឺនរៀល ក្នុងម្នាក់ៗ ផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

កិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន

ព័ត៌មានជាតិ១១ នាទីutes មុន

កូនដំរីព្រៃ រងរបួសដោយសារអន្ទាក់ រត់រកជំនួយពីមន្ត្រីឧទ្យានុរក្ស នៅមណ្ឌលគិរី

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកការទូតចាស់វស្សា លោក កែវ ឈា ក្លាយជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណចំពោះបេសកកម្មប្រកបដោយជោគជ័យរបស់ ឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol

Sokha Hotels

ព័ត៌មានពេញនិយម