Connect with us

ព័ត៌មានជាតិ

មកដឹងប្រវត្តិប្រទេសទីម័រខាងកើត ដែលជាបេក្ខភាពសមាជិកទី១១ របស់អាស៊ាន

បានផុស

នៅ

ប្រធានាធិបតីទីម័រខាងកើតកាលពីថ្ងៃទី១៩ ខែតុលា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ៣ថ្ងៃ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតេយ្យទីម័រខាងកើតមកកម្ពុជានាពេលនេះ ខណៈប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ហើយក៏ស្របពេលប្រទេសទីម័រខាងកើត កំពុងខិតខំរិះរកការគាំទ្រ ដើម្បីឲ្យប្រទេសដែនកោះមួយនេះក្លាយជាសមាជិកទី១១ របស់អាស៊ានជាផ្លូវការ។ តើប្រទេសទីម័រខាងកើត មានប្រវត្តិបែបណា? ហើយមានការព្យាយាមយ៉ាងណាដែរ ដើម្បីបានចូលជាសមាជិកនៃគ្រួសារអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីម័រខាងកើត ឬ ទីម័រឡេស្ដេ មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលជាប្រទេសដែន កោះមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត មានព្រំដែនព័ទ្ធជុំវិញដោយប្រទេស ឥណ្ឌូនេស៊ី ហើយមានផ្ទៃសរុប១៤ ៨៧០គីឡូម៉ែត្រក្រឡា ដែលមានប្រជាជនប្រមាណ ១លាន៣សែននាក់។ ប្រទេស ដែនកោះមួយនេះ មានរដ្ឋធានីឈ្មោះ ឌីលី ហើយភាសាផ្លូវការ គឺភាសាព័រទុយហ្គាល់ និងភាសាតាទុម។ សេដ្ឋកិច្ចជាតិរបស់ប្រទេសដែនកោះនេះ បានពឹងផ្អែកស្ទើរទាំងស្រុងទៅលើពាណិជ្ជកម្មប្រេង ហើយផលិតផលក្នុងស្រុកសរុប GDP គឺមាន ១.៦ពាន់លានដុល្លារអាមេរិក ជាមួយអាត្រាកំណើន ១.៩ភាគរយ។

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ធ្លាប់នៅក្រោមការត្រួតត្រារបស់អាណានិគមព័រទុយហ្គាល់ នៅសតវត្សទី១៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ទីម័រខាងកើត ក៏​​បានប្រកាសឯករាជ្យរបស់ខ្លួនដោយជោគជ័យពីការត្រួតត្រានៃប្រទេសព័រទុយហ្គាល់។ ប៉ុន្តែបានត្រឹមតែ ៩ថ្ងៃប៉ុណ្ណោះក្រោយការប្រកាសឯករាជ្យ ប្រទេសតូចមួយនេះ ត្រូវបានឈ្លាន ពាន និងកាន់កាប់ដោយយោធាឥណ្ឌូនេស៊ី ហើយបានប្រកាសជាខេត្តទី២៧ របស់ប្រទេសឥណ្ឌូនេស៊ី។ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានទទួលឯករាជ្យទាំងស្រុងពី​ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ហើយក្រោយទទួលបានឯករាជ្យ ប្រទេសដែនកោះនេះ ក៏បានចូលជាសមាជិកអង្គការសហប្រជាជាតិ។

ក្រោយការទទួលបានអធិបតេយ្យភាពជារដ្ឋឯករាជ្យ ប្រទេសទីម័រខាងកើត បានខិតខំប្រឹងប្រែងរិះរកគ្រប់វិធីសាស្ត្រ ដើម្បីការពង្រឹងភាពជាម្ចាស់ និងការនាំប្រទេសឆ្ពោះទៅកាន់ឆាកអន្តរជាតិ តាមរយៈការស្នើចូលជាសមាជិកអង្គការអន្តរជាតិទាំងនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាក់ស្ដែង នៅឆ្នាំ២០០៧ ប្រទេសទីម័រខាងកើត បានបង្ហាញអំពីបំណងរបស់ខ្លួន ដើម្បីក្លាយជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ ហៅកាត់ថា «អាស៊ាន» ហើយនៅឆ្នាំ ២០១១ សំណើជាផ្លូវការរបស់ទីម័រខាងកើត ក៏ត្រូវបានដាក់ជូនទៅអាស៊ាន។ ប៉ុន្តែបំណងចង់ក្លាយជាសមាជិកអាស៊ាននេះ បានទាមទារពេលវេលាច្បាស់លាស់ ដើម្បីឲ្យទីម័រខាងកើតបំពេញទៅតាមលក្ខខណ្ឌជាច្រើនរបស់អាស៊ាន ហើយត្រូវឈរលើគោលការណ៍កុងសង់ស៊ីសក្នុងការសម្រេចចិត្តរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០។

ពាក់ព័ន្ធការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ធ្លាប់បានអះអាងថា នៅចុងឆ្នាំ២០២២នេះ ប្រទេសទីម័រខាងកើតអាចនឹងប្រកាសសម្រេចជាបេក្ខភាពសមាជិកទី១១ របស់អាស៊ាន ហើយនឹងចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០២៣។ ដំណឹងនេះ បានធ្វើឲ្យលោកប្រធានាធិបតីប្រទេសទីម័រខាងកើត បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ហើយបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឲ្យប្រទេសទីម័រក្លាយជាសមាជិកអាស៊ាន។

ផ្អែកលើចំណុចនេះហើយ បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ទីម័រខាងកើត មានភាពល្អប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយទៅ ហើយកាន់តែមានភាពជិតស្និទ្ធជាមួយគ្នា ក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី

ស្ពានជ្រោយចង្វារ
សន្តិសុខសង្គម៨ នាទីutes មុន

ក្រោមស្ពានជ្រោយចង្វារ ក្លាយជាចំណតរថយន្ដ​ដឹកទំនិញ និងជម្រកជនអនាថា

ព័ត៌មានជាតិ១០ នាទីutes មុន

ស្នងការនគរបាលខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ពាន់នាក់ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២០ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម