ព័ត៌មានជាតិ
ពលរដ្ឋហៅសមត្ថកិច្ចតាមដងផ្លូវថានាងពួន ចាំស្ទាក់ចាប់អ្នកបើកបរល្មើស
ក្រោយដាក់ចេញវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មី ការប៉ះទង្គិចគ្នារវាងពលរដ្ឋជាមួយសមត្ថកិច្ចតាមដងផ្លូវកើតមានជាហូរហែ។
គ្រប់ច្រកល្ហកនៅរាជធានីភ្នំពេញ សមត្ថកិច្ចបានពង្រាយគោលដៅត្រួតពិនិត្យ ខណៈពលរដ្ឋក៏ហាក់បង្កើនការប្រុងប្រយ័ត្នជាងមុន។

យ៉ាងណាមិញ រូបភាពនៃការពួនស្ទាក់ចាប់អ្នកបើកបរល្មើស ក៏បានបង្កការប៉ះទង្គិចអារម្មណ៍មតិពលរដ្ឋទូទៅ រហូតដល់ពលរដ្ឋខ្លះបានហៅសមត្ថកិច្ចថានាងពួន ដោយសារតែការលាក់ខ្លួនចាំពួនស្ទាក់យ៉ាងអាក្រក់ភ្នែក។ ជាមួយគ្នានេះការពិន័យជ្រុលហួសហេតុ ក៏មូលហេតុមួយនាំឲ្យមានការរិះគន់ថ្នាំងថ្នាក់ជាមួយសមត្ថកិច្ច។ ដូចករណីថ្មីៗនេះ សមត្ថកិច្ចនៅរង្វង់មូលគួចកាណុង បានឃាត់ខ្លួនអ្នកបើកបរល្មើសម្នាក់ ហើយដោយសារគ្មានលទ្ធភាពបង់ពិន័យ រហូតត្រូវយកទូរសព្ទដាក់បញ្ចាំដើម្បីយកលុយបង់ដល់សមត្ថកិច្ចទៀតផង។

នៅក្នុងសន្និសីទវឌ្ឍនភាព ៥ ឆ្នាំ របស់ក្រសួងមហាផ្ទៃ លោក ឆាយ គឹមខឿន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលស្គាល់ថា មានសមត្ថកិច្ចជាបុគ្គលមួយចំនួន បានអនុវត្តមានភាពចន្លោះប្រហោងផ្នែកក្រមសីលធម៌។ យ៉ាងណាមិញ លោកបានថ្លែងយ៉ាងហួសចិត្តថា អ្នកបើកបរមួយចំនួនក៏ហាក់មិនសូវខ្លាចច្បាប់ តែបែរជាខ្លាចសមត្ថកិច្ចទៅវិញ។
គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឱ្យចំនួនអ្នកស្លាប់ និងអ្នករងរបួសមានអត្រាខ្ពស់លើសគ្រោះសង្គមនានា។ មូលហេតុនាំឱ្យកើតគ្រោះថ្នាក់ចរាចរណ៍មានដូចជា បើកបរលើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាព បើកបរមិនគោរពសញ្ញាចរាចរណ៍ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរមិនពាក់មួកសុវត្ថិភាព និងបញ្ហាផ្សេងៗទៀត។
មន្រ្តីអ្នកអនុវត្តច្បាប់បានការពារថា ការរឹតបន្តឹងច្បាប់ចរាចរណ៍គឺដើម្បីការពារអាយុជីវិតពលរដ្ឋ។ ជាមួយគ្នានេះការបង្កើនប្រាក់ផាកពិន័យ ក៏មិនមែនជាការដាក់បន្ទុកគាបសង្កត់ឬធ្វើបាបប្រជាពលរដ្ឋ ប៉ុន្តែធ្វើឡើងដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា ការរឹតបន្តឹងច្បាប់គឺដើម្បីកែប្រែទម្លាប់ និងផ្នត់គំនិតពលរដ្ឋឱ្យមកគោរពច្បាប់ចរាចរណ៍។ នៅពេលពលរដ្ឋគោរពច្បាប់បានត្រឹមត្រូវ គឺមិនមានគ្រោះថ្នាក់ចរាចរណ៍ដែលអាចបណ្តាលឱ្យស្លាប់ រងរបួស និងខូតខាតទ្រព្យសម្បត្តិឡើយ។
ដោយឡែកការរិះគន់លើការផាកពិន័យច្រើនហួសហេតុ សម្តេចក្រឡាហោង ស ខេង បានហៅការរិះគន់នេះថា ជាការប្រឆាំងដោយមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយហេតុថាបើពលរដ្ឋបើកបរដោយគោរពច្បាប់ ក៏មិនត្រូវបានផាកពិន័យអស់លុយនោះដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា