ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាមដាក់ផែនការឲ្យពន្លឿនសាងសាង់វិមានឯករាជ្យក្នុងរយៈពេល ១៥ ថ្ងៃទៀត
អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៩ ខែតុលានេះបានដាក់នូវផែនការឲ្យអ្នកទទួលការសាងសង់គម្រោងវិមានឯករាជ្យឲ្យរួចរាល់ក្នុងរយៈពេល ១៥ ថ្ងៃទៀត ខណៈគិតមកដល់ពេលនេះ គម្រោងសម្រេចលទ្ធផលសាងសង់បានប្រមាណ ៩០% ហើយ នោះ។

អភិបាលខេត្តរូបនេះបញ្ជាក់ថា វិមានឯករាជ្យត្រូវតែសាងសង់ឲ្យរួចរាល់ទាំងប្រព័ន្ធទឹក ភ្លើង ក្នុងរយៈពេល ១៥ថ្ងៃ ទៀត ដោយរាប់ចាប់ពីថ្ងៃនេះទៅដល់ត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ខាងមុខ។ ក្រៅពីនោះយើងទុកពេលវេលា ៥ថ្ងៃ សម្រាប់ធ្វើការសម្អាត ដើម្បីត្រៀមសម្ពោធនាឱកាស នៃការប្រារព្ធបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ ជាមួយគ្នាតែម្ដង។
សូមរំលឹកផងដែរថា វិមានឯករាជ្យខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិទី ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានចាប់ដំណើការសាងសង់ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បញ្ជាក់ឲ្យដឹងថា ការរៀបចំសាងសង់វិមានឯករាជ្យនេះឡើង ដើម្បី ជាកន្លែងប្រារព្ធពិធីរំលឹក ខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ និងជាការរំលេចនូវស្នាដៃជាប្រវត្តិសាស្រ្ត នៃការអបអរសាទរបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូជនីយកិច្ច ពីសំណាក់ព្រះបរមរតនកោដ្ឋ បានទាមទារឯករាជ្យ ពីអាណានិគមបារាំង និងបន្សល់ទុកស្នាដៃជាប្រវត្តិសាស្រ្ត ដល់ប្រជាពលរដ្ឋរបស់យើង និងកូនចៅជំនាន់ក្រោយ។
ម្យ៉ាងទៀត ការកសាងសំណង់ មួយនេះ ក៏ជាការ ចូលរួមចំណែក លើកកម្ពស់សោភ័ណ្ឌភាព ក្នុងក្រុងកំពង់ចាម ផងដែរ ដើម្បី ផ្ដល់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅពេលដែលមកទស្សនាកំសាន្ត នៅទឹកដីខេត្តកំពង់ចាម ជាពិសេស ពួកគាត់អាចមកទស្សនាវិមានឯករាជ្យ ដែលមានលម្អ ទៅដោយសួនច្បារ និងភ្លើងពណ៌ ដែលជាការលើកកម្ពស់សោភ័ណ្ឌភាព ក្នុងក្រុងកំពង់ចាម នឹងសម្រាប់ឈានទៅប្រកួតប្រជែងទីក្រុងស្អាតនាពេលខាងមុខផងដែរ៕


អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ