ព័ត៌មានជាតិ
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដែលលោក-អ្នកជឿទុកចិត្ត និងជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសអភិវឌ្ឍនិងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនៅលើគេហទំព័ររបស់ខ្លួន ចាប់ពីថ្ងៃនេះតទៅ បន្ទាប់ទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ។
យោងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះបានឱ្យដឹងថាប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ នឹងដាក់នៅលើគេហទំព័ររបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលមានអាសយដ្ឋាន www.acledasecurities.com.kh សម្រាប់វិនិយោគិន និងសាធារណៈជន ធ្វើការបើកគណនីជួញដូរដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន ។ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ ផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន និងសាធារណៈជន ដូចខាងក្រោម៖
-មិនចាំបាច់មកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
-មិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរមកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
-សន្សំការចំណាយក្នុងការធ្វើដំណើរមកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
-អាចធ្វើប្រតិបត្តិការបើកគណនីជួញដូរដោយខ្លួនឯងពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្របណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា “ នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលខ្លួនបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដែលមានលក្ខណៈកាន់តែងាយស្រួលដល់វិនិយោគិន និងសាធារណៈជនទូទៅ ។
តាមរយៈប្រព័ន្ធនេះ វិនិយោគិន និងសាធារណៈជន អាចធ្វើការបើកគណនីជួញដូរដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន ពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្រ ជាពិសេសនឹងទាក់ទាញវិនិយោគិនថ្មីៗបើកគណនីជួញដូរកាន់តែច្រើនបន្ថែមទៀតនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលនឹងអាចធ្វើឱ្យសកម្មភាពវិនិយោគ និងការជួញដូរមូលបត្រនៅលើទីផ្សារមូលបត្រកាន់តែសកម្មឡើង ព្រមទាំងជំរុញឱ្យវិស័យមូលបត្រកម្ពុជាកាន់តែរីកចម្រើន“ ។
គួរបញ្ជាក់ថាអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺជាក្រុមហ៊ុនមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា ផ្តល់សេវាឈ្មួញជើងសារមូលបត្រ សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងសេវាភ្នាក់ងារចែកចាយលក់មូលបត្រ ជូនដល់វិនិយោគិនជារូបវន្តបុគ្គល និងជាក្រុមហ៊ុន ព្រមទាំងសាធារណៈជនទូទៅ ។
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី កាន់កាប់ចំណែកទីផ្សារធំបំផុតក្នុងទីផ្សារមូលបត្រ ដែលក្នុងនោះមានគណនីជួញដូរចំនួន ៦៩ ភាគរយ បរិមាណជួញដូរចំនួន ៩២ ភាគរយ និងតម្លៃជួញដូរចំនួន ៩៤ ភាគរយ ប្រៀបធៀបជាមួយទីផ្សារមូលបត្រកម្ពុជាទាំងមូល ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកៈ
លោកស្រី ម៉ៅ ភិរក្ស, នាយិកាប្រតិបត្តិការ
អ៊ីម៉ែលៈ [email protected]
វេបសាយៈ www.acledasecurities.com.kh
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់