Connect with us

ព័ត៌មានជាតិ

​នៅតែ​​ឃើញ​​ព្រះសង្ឃ​ដើរ​បិណ្ឌបាត​​តាមផ្សារ​ មិន​គោរព​ការ​ណែនាំ

បានផុស

នៅ

លោកសង្ឃជាច្រើនអង្គ បានចេញបិណ្ឌបាតត្រាច់ចរគ្រប់ច្រកល្អក ពិសេសក្នុងផ្សារតាម​តំបន់ប្រជុំជនក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានស្ត្រីវ័យចំណាស់ស្លៀកពាក់ស​ជា​ដូនជី បាន​កាន់ប្រូក្រាមនិងកាន់​ផ្តិល​ដើរសុំតាមផ្ទះដោយ​អះអាង​​ថាយកទៅកសាងវត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះក្រសួងធម្មការសាសនា បានចេញសេចក្តីប្រកាសហាមឃាត់ លោកសង្ឃ និងដូនជីត្រូវបញ្ឃប់រាល់សកម្មភាព​ដើរត្រាច់ចរបិណ្ឌបាត ឬរៃអង្គាសបច្ច័យតាមទីផ្សារពិសេសពេលរដូវបុណ្យទានមកដល់។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់ឲ្យដឹងថា លោកពុំអនុញ្ញាត្តិឲ្យព្រះសង្ឈ លោកអាចារ្យ ដូនជី ដើរធ្វើសកម្មភាព រៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ និងទីប្រជុំជន នៅក្នុងពិធី​បុណ្យកឋិនទានពិសេសដើរចែកប្រូក្រាម​តាមកម្មវិធីបុណ្យ តាមផ្ទះ នៅតាមផ្សារឬតាមរោងចក្រ ដែលមានមនុស្សប្រមូលផ្តុំច្រើន ព្រោះវាប៉ះពាល់ដល់វិន័យសង្ឃមិនគាប់ភ្នែកមហាជន និងធ្វើឲ្យបាត់បង់ជំនឿពីពុទ្ធបរិស័ទដែលជាអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ។

ទោះបីជាមានការផ្សព្វផ្សាយ និងបានប្រកាសតាមរយៈគណៈសង្ឃទាំងពីរគណៈក៏ដោយ ក៏មានព្រះសង្ឈ និង លោកអាចា្យ និងដូនជី មួយចំនួនតូចនៅតែបន្តធ្វើសកម្មភាព ដើរបិណ្ឌបាតរៃ​អង្គាស​បច្ច័យតាមផ្ទះ តាមទីផ្សារ ទីប្រជុំជន និងតាមរោងចក្រ ដែលទង្វើនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនាយ៉ាងខ្លាំងទៀតផង។

អ្នកនាំពាក្យក្រសួងធម្មការបានសំណូមពរដល់ព្រះសង្ឃ គណៈកម្មការវត្ត លោកអាចារ្យ តាជី យាយជី ត្រូវរៀបព្រះកាយនិងរៀបចំខ្លួន ដើម្បីពង្រឹង​ការប្រតិបត្តិសន្ធាពុទ្ធបរិស័ទឲ្យបានត្រឹមត្រូវ តាមពុទ្ធានុញ្ញាតហើយសូមចៀសឲ្យបាននូវភាពអវិជ្ជមាន ដែលធ្វើឲ្យបាត់​បង់សន្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទៀតផង៕

អត្ថបទ៖ វ៉ាន់ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម