ព័ត៌មានជាតិ
ឆ្លងឆ្នាំមានភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តនៅខេត្តសៀមរាប ជាង២៧ ម៉ឺននាក់
នារាត្រីឆ្លងឆ្នាំសាកល ស្ថិតក្នុងស្ថានភាពប្រឆាំងកូវីដ-១៩ នៅថ្ងៃបុណ្យឆ្លងឆ្នាំសាកល២០២០ចូល២០២១ ការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិនៅខេត្តសៀមរាប បានធ្លាក់ចុះជាង៨៥% បើធៀបទៅនិងឆ្នាំមុន មជ្ឈដ្ឋានទូទៅវាយតម្លៃថា ស្ថានភាពបែបនេះ វាបានបង្ហាញអំពីការប្រុងប្រយ័ត្ន ទប់ស្កាត់ការរីករាលដាលនៃវារុសកូវីដ-១៩។

ក្នុងរាត្រីឆ្លងឆ្នាំសាកលឆ្នាំមុន ឆ្នាំ២០១៩ វាជារាត្រីឆ្លងឆ្នាំក្នុងដំណាក់កាលចុងក្រោយមួយ ដែលវិស័យទេសចរណ៍កម្ពុជាកំពុងហក់ឡើងយ៉ាងខ្លាំង និង កំពុងមានការប្រឡងប្រជែងជាគោលដៅទីផ្សារដ៏ទាក់ទាញ និងជារាត្រីឆ្លងឆ្នាំដែលមិននឹកស្មានដល់ ដែលវិស័យទេសចរណ៍ពិភពលោក ត្រូវបានធ្លាក់ចូលក្នុងទំហំនៃការវាយលុកដោយឥទ្ធិពលរាតត្បាតនៃវីរុសជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរប្រភេទថ្មី (កូរ៉ូណា)។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានរំលឹកឲ្យដឹងថា ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសាកលឆ្នាំមុន នាឆ្នាំ២០១៩ ចូលឆ្នាំ ២០២០ កន្លងទៅ មានចំនួនភ្ញៀវទេសចរសរុបប្រមាណជិត២៧ ម៉ឺននាក់ បានចូលមកកំសាន្តក្នុងតំបន់ទេសចរណ៍សៀមរាប-អង្គរ ក៏ប៉ុន្តែសម្រាប់បុណ្យចូលឆ្នាំសាកល ឆ្នាំ២០២០ ឆ្លងចូល ឆ្នាំ២០២១ ភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិ ចូលកំសាន្តក្នុងខេត្តសៀមរាប តែជាង ២៥ពាន់នាក់ប៉ុណ្ណោះ គឺធ្លាក់ចុះជាង ៨៥% ក្នុងនេះភ្ញៀវទេសចរបរទេស មានចំនួន២០៤នាក់ ថយចុះជិត៩៩% ភ្ញៀវទេសចរជាតិ មានចំនួន ២៥ពាន់នាក់ ថយចុះជិត៩១% ក្នុងនោះដែរ មានភ្ញៀវទៅទស្សនាក្នុងតំបន់អង្គរចំនួនប្រមាណជា ២០ពាន់នាក់ និងទៅទស្សនាតាមតំបន់សហគមន៍ទេសចរណ៍ និង ភ្នំគូលែន មានចំនួនប្រមាណជា ៥ពាន់នាក់។

យ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរខេត្តសៀមរាបមិនមានការហាមឃាត់ឲ្យបណ្តាអាជីវកម្មរបស់សេវាករទេសចរណ៍បិទផ្អាកអាជីវកម្មរបស់ខ្លួននោះឡើយ ។ ក៏ប៉ុន្តែត្រូវបានជម្រុញធ្វើការរឹតបណ្តឹងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតាមគោលវិធានសុវត្ថិភាព ៣ការពារ ( ពាក់ម៉ាស អនាម័យ និងការរក្សាគម្លាតសុត្ថិភាព ) ឲ្យបានល្អបំផុត ។ មជ្ឈដ្ឋានជាទូទៅ បានវាយតម្លៃថា ការធ្លាក់ចុះខ្លាំងនៃភ្ញៀវទេសចរនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ ដោយសារតែវាស្ថិតក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕
ដោយ ៖ គឿនវេត









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី