Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជិត៣ពាន់​គ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់​នៅស្រុកជីក្រែង​ទទួលបានស្បៀង​ពីរាជរដ្ឋាភិបាល

បានផុស

នៅ

ប្រជាពលរដ្ឋដែលរងគ្រោះមហន្ដរាយដោយទឹកជំនន់ចំនួនជិត ៣ ពាន់គ្រួសារ (២ ៨៧៤) នៅក្នុងស្រុកជីក្រែង ខេត្ដសៀមរាប បានទទួលស្បៀងបម្រុងទុកមាន គ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវ ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ដល់ស្បៀងនេះ ធ្វើឡើងនៅក្នុងវត្ដឥន្ទ្រឧស្សាហ៍ ហៅវត្ដជីក្រែង ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាប នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ទៀ សីហា អភិបាលខេត្ដសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា ការផ្ដល់ស្បៀងនេះ ជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្ដេចបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ គ្រួសាររងគ្រោះ និងងាយរងគ្រោះក្នុងអំឡុងគ្រោះទឹកជំនន់នេះ។

បើទោះបីស្បៀងទាំងនេះ មិនច្រើនក៍ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ជីវភាពប្រជជាពលរដ្ឋបានមួយគ្រាៗដែរ ដែលនេះបង្ហាញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាល។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង មានប្រសាសន៍ថា ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដស្រុកជីក្រែង ចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នំា២០២២ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិចមានចំនួន១២ឃុំ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន ២៧២០គ្រួសារ កុមារលង់ទឹកស្លាប់ចំនួន ០២នាក់ លិចលំនៅដ្ឋានកម្រិតស្រាលចំនួន១៧២គ្រួសារ លិចទីធ្លាសាលារៀនចំនួនលិចបរិវេណមណ្ឌលសុខភាព លិចអគាររដ្ឋបាលឃុំ លិចវត្តអារាម ព្រមទាំងលិចហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនបណ្ដាលឱ្យខូចខាតប្រវែង ២៣១៦ម៉ែត្រ ដំណាំស្រូវរងផលប៉ះពាល់ចំនួន ២,៧៧៩ហិកតា និងខូចខាតចំនួន ១៣៥ហិកតា ក្នុងនោះតម្រូវការស្ដាដាំដុះឡើងវិញចំនួន ៥២ហិកតាស្មើនឹង ១២១ គ្រួសារ។

លោកបន្ដថា ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារទឹកជំនន់សរុបចំនួន ២,៨៧៤ គ្រួសារ ដែលត្រូវទទួលស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល និងទទួលបានគ្រាប់ពូជស្រូវមានចំនួន១២១គ្រួសារ សម្រាប់ពួកគាត់យកទៅដំាស្រូវស្តារឡើងវិញក្នុងអំឡុងពេលទឹកកំពុង ស្រកជាបណ្តើរៗនេះ។

របាយការណ៍ របស់រដ្ឋបាលខេត្ដសៀមរាប បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២២នេះ ការបែងចែកស្បៀង និងគ្រឧងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋមានផលប៉ះពាល់ដោយគ្រោះមហន្ដរាយពីគណៈកម្មការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាមានចំនួនជាង៦ពាន់គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១ម៉ឺន៤៥០គ្រួសារ ក្នុងស្រុកចំនួន៨ស្រុកនៃខេត្ដសៀមរាប៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ នាទី មុន

ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុក​បង្គោលភ្លើងរលំ ០២ ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម