ព័ត៌មានជាតិ
មន្រ្តីជំនាញ និងអាជ្ញាធរ បន្តអំពាវនាវពលរដ្ឋ និងអ្នកទេសចរ កុំបោះចោលសំរាមនៅតំបន់ឆ្នេរសមុទ្រប៉ាក់ខ្លង
មន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុង និងអភិបាលស្រុកមណ្ឌលសីមា បានបន្តអំពាវនាវប្រជាពលរដ្ឋ និងអ្នកទេសចរមួយចំនួន កុំបោះចោលសំរាមពាលវាលពាសកាល នៅតំបន់រមណីយដ្ឋានឆ្នេរសមុទ្រប៉ាក់ខ្លង។

«រមណីយដ្ឋានទេសចរណ៍ ប្រៀបដូចជាផ្ទះយើងមួយដែរ ប្រសិនបើមិនមានអនាម័យបរិស្ថានស្អាតល្អទេ ច្បាស់គេលែងចង់មកស្នាក់នៅលេងកម្សន្តជាក់ជាពុំខាន។ ដូច្នេះសូមបងប្អូនជាពលរដ្ឋត្រូវផ្តោតយកចិត្តទុកដាក់ខ្ពស់ រឿងទុកដាក់សំរាមគ្រប់ប្រភេទឲ្យល្អត្រឹមត្រូវ»។ នេះជាការលើកឡើងរបស់លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា ក្នុងកម្មវិធីផ្សព្វផ្សាយបញ្ច្រាបការយល់ដឹងពីការគ្រប់គ្រងសំណង់រឹងរាវ នៅតំបន់ទេសចរណ៍ឆ្នេរប៉ាក់ខ្លង កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២។

លោកអភិបាលស្រុកមណ្ឌលសីមា ថ្លែងទៀតថា ការទម្លាប់ដៃទុកសំរាមទៅក្នុងធុងសំរាមជារឿងដែលត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីជាគំរូដល់អ្នកដ៏ទៃ និងលើកកម្ពស់សោភ័ណ្ឌបរិស្ថាន នៅតំបន់ទេសចរណ៍ ជំនួសមកវិញនូវភាពទាក់ទាញ និងផ្តល់ចំណូលដល់អាជីវករ។ ដូច្នេះលោកអំពាវនាវដល់ពលរដ្ឋ និងអ្នកទេសចរមួយចំនួន ដែលមិនទាន់យល់ដឹងចូលរួមយកសំរាម ដែលបរិភោគរួចទៅចោលនៅធុងសំរាមឲ្យបានត្រឹមត្រូវ។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លើកឡើងដែរថា ការអប់រំណែនាំពីការគ្រប់គ្រងសំរាមរឹងរាវ រដ្ឋបាលខេត្ត មន្ទីរ និងអាជ្ញាធរមូលដ្ឋាន បានដាស់សារត្មីដល់គ្រប់ភាគីពាក់ព័ន្ធជាប្រចាំ។ ប៉ុន្តែបញ្ហាសំរាមនៅតាមកើតមាននៅតំបន់ឆ្នេរ ទីសាធារណៈ និងរមណីយដ្ឋានទេសចរណ៍ផ្សេងទៀត។ តែទោះយ៉ាងណាលោកប្រធានមន្ទីរទេសចរណ៍ នៅតែទទូចដល់ពលរដ្ឋ និងអ្នកទេសចរចូលរួមថែរក្សាអនាម័យបរិស្ថាន តំបន់លេងកម្សាន្តធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីភាពស្រស់បំព្រងនៃតំបន់ទេសចរណ៍។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏សំណូមពរដល់អាជីករលក់ដូរនៅតាមឆ្នេរប៉ាក់ខ្លង មេត្តាជួយធ្វើអនាម័យនៅតាមហាងជាប្រចាំ ព្រោះជាកន្លែងអាជីវករទទួលទេសចរណ៍។ រីឯមុខម្ហូបអាហារ ត្រូវបានការដាក់តម្លៃឲ្យជាក់លាក់ ចៀសវាងមានការតវ៉ាពីអ្នកទិញ និងអ្នកលក់។

គួរកត់សម្គាល់ថា បញ្ហាសំរាមគ្រប់ទិសទី ចាំបាច់ទាមទារឲ្យមានការសហការគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ សោភណ្ឌភាពតំបន់ទេសចរណ៍ និងទទួលបានចំណូលពីវិស័យនេះ ក្រោយជំងឺកូវីដបានធូរស្រាលស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ។

ប្រជាពលរដ្ឋ និងក្រុមយុវជនដែលចូលរួមប្រមូលសំរាម នៅតំបន់ឆ្នេរសមុទ្រប៉ាក់ខ្លង មើលឃើញថាសំរាមរឹងរាវតែងកើតមាននៅតំបន់ឆ្នេរ ព្រោះតែអ្នកចោលសំរាមមិនទម្លាប់ដៃយកសំរាមទៅបោះចោលក្នុងធុង ដែលធ្វើសោភ័ណ្ឌអនាម័យនៅរមណីយដ្ឋានទេសចរណ៍មួយនេះ សំបូរទៅដោយសំរាមគ្រប់ប្រភេទ។ បើតាមពលរដ្ឋ និងយុវជន ដើម្បីឲ្យសម្រស់រមណីយដ្ឋានទេសចរស្អាត លុះត្រាមានស្មារតីទំនួលខុសត្រូវ ទុកដាក់សំរាមមានរបៀបរៀបរយល្អ ផ្តើមចេញមនុស្សម្នាក់ៗ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ចរាចរណ៍២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៤ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក