ព័ត៌មានជាតិ
និស្សិតបរទេស ១៤ ប្រទេស កំពុងសិក្សាឯកទេសជំងឺឆ្លងនៅសាកលវិទ្យាល័យសុខាភិបាល
និស្សិតពេទ្យបរទេសចំនួន ២៩ នាក់មកពី ១៤ ប្រទេស កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស)។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំងក្នុងឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី ១៨ តុលាថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាកលវិទ្យាល័យ Paris Saclay ប្រទេសបារាំងបានបង្កើតកម្មវិធីបណ្តុះបណ្តាលរួមគ្នា (Join Degree) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំងឺឆ្លងកាលពីឆ្នាំ២០១៨ ដោយសិក្សារយៈពេល២ឆ្នាំសម្រាប់ទទួលនិស្សិតមកពីបរទេស។

លោកសាស្រ្តាចារ្យបានបន្តថា និស្សិតបរទេសចំនួន ២៩ នាក់ មកពីប្រទេសចំនួន ១៤ មកសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងនោះមកពីបារាំង ១១ នាក់ ប៉រទុយហ្គាល់ ១នាក់ ស៊ុយអែត១នាក់ ហូល្លង់១នាក់ អេស្ប៉ាញ ២ នាក់ ហា្គណា ៤ នាក់ ថៃ ១ នាក់ ឥណ្ឌូនេស៊ី ១ នាក់ ហ្វីលីពីន១នាក់ កូរ៉េ១នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន១នាក់ បង់ក្លាដេស២នាក់ និងម៉ារ៉ុក១នាក់។
លោកសាស្រ្តាចារ្យបានបន្តទៀតថា ការដែលនិស្សិតបរទេសមកសិក្សានៅកម្ពុជានេះដោយសារសាកលវិទ្យាល័យយើងមានគ្រូល្អៗដែលបង្រៀនព្រោះការសិក្សាបង្រៀនជាសាភាអង់គ្លេសដែលបង្រៀនដោយគ្រូសាកលវិទ្យា គ្រូមកពីបារាំងនិងគ្រូមកពីវិទ្យាស្ថានប៉ាស័្ទរកម្ពុជា។ ម្យ៉ាងទៀតប្រទេសកម្ពុជាមានជំងឺឆ្លងច្រើនប្រភេទដែលបង្កលក្ខណៈងាយស្រួលដល់និស្សិតពេទ្យបរទេសក្នុងការសិក្សាស្រាវជ្រាវផងដែរ។
លោកសាស្រ្តាចារ្យបានបន្ថែមទៀតថា ដោយសារកម្ពុជាមានការបើកចំហរសម្រាប់និស្សិតទៅសិក្សានៅបរទេសនិងទទួលនិស្សិតបរទេសមកសិក្សានៅប្រទេសរបស់ខ្លួនទើបបានជាក្នុងឆ្នាំ២០២២ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលបានការជ្រើសរើសដោយ The World’s Universities With Real Impact (WURI) ជាសាកលវិទ្យាល័យមួយ ប្រកបដោយភាពច្នៃប្រឌិត ក្នុងចំណោមសាកលវិទ្យាល័យ នៅលើពិភពលោក ដោយទទួល បានចំណាត់ថ្នាក់ ៥១-១០០ សម្រាប់លទ្ធផលក្នុងការផ្លាស់ប្តូរ និស្សិត និងភាពបើកចំហ (Real Impact in Student Mobility and Openness)។

លោកសាស្រ្តាចារ្យបានបញ្ជាក់ថា ភាពជោគជ័យដែលសាកលវិទ្យាល័យអាចទទួលបានទាំងនេះ កើតមានឡើង ក៏អាស្រ័យដោយមានការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ ពីសំណាក់លោកសាស្រ្តាចារ្យ រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលស.វ.ស។
គិតមកដល់ពេលបច្ចុប្បន្ននេះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានដៃគូជាតិ និងអន្តរជាតិ សហការចំនួន ៧២ ស្ថាប័ន។ ចាប់ពីឆ្នាំ២០១៤ ស.វ.ស បានទទួលសាស្រ្តាចារ្យបរទេសមកពីប្រទេសបារាំង ជប៉ុន កូរ៉េ និងបណ្តាប្រទេសជាមិត្តនានាដទៃទៀត មកបង្រៀននៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលចំនួន ៨៣៣ នាក់។ ស.វ.ស បានទទួលនិស្សិតបរទេស រួមមានបារាំង ជប៉ុន Belgique អាឡឺម៉ង់ មកធ្វើកម្មសិក្សាបានចំនួន ៥២០ នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ