ព័ត៌មានជាតិ
ផ្លូវជនបទរងការខូចខាតដោយជំនន់ទឹកភ្លៀង ត្រូវក្រសួងអភិវឌ្ឍន៍ជនបទ ត្រៀមជួសជុលឡើងវិញ
លោក អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារពិសេសទី ២ តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីរសៀលថ្ងៃទី ១៨ ខែតុលា បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃបឋមនៅផ្លូវជនបទដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តប៉ៃលិន ឆ្នាំ ២០២២ នេះ ចំនួន ៤ ឃុំ ក្នុងស្រុកសាលាក្រៅ រួមមាន ឃុំសាលាក្រៅ ឃុំអូរអណ្តូង ឃុំស្ទឹងកាច់ និងឃុំស្ទឹងត្រង់។
បើតាមលោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដល់មន្ទីរជំនាញជុំវិញខេត្ត ក្រោយពីរដូវភ្លៀង ត្រូវចុះពិនិត្យមើលរាល់ហេដ្ឋារចនាសម្ព័ន្ធខូចខាត ដើម្បីសិក្សា រៀបចំស្តារឡើងវិញ ក្នុងគោលបំណងសម្រួលការធ្វើដំណើរ ដឹកកសិផលរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកបន្តថា ជំនន់ទឹកភ្លៀងបណ្ដាលឲ្យផ្លូវជនបទនៅក្នុងខេត្តប៉ៃលិន ទទួលរងការខូចខាតធ្ងន់ធ្ងរចំនួន ៥ ខ្សែ ប្រវែង ២៤.៩ គ.ម នៅស្រុកសាលាក្រៅ។ ក្នុងនោះរួមមាន ៖ ១.ស្ពានថ្មទំនប់ និងចម្ការស្វាយថៃ អូរទឹកភ្ងាវ ស្ថិតនៅឃុំស្ទឹងត្រង់ និងឃុំអូរអណ្តូង ប្រវែង ៧.៧០ គ.ម។ ២.ក្បាលឡាន ស្ថិតនៅឃុំសាលាក្រៅ ប្រវែង ៤.៥០ គ.ម។ ៣.ទឹកចេញ និងព្រះឥន្ទលក់លត ស្ថិតនៅឃុំស្ទឹងកាច់ និងឃុំអូរអណ្តូង ប្រវែង ៤.៨០ គ.ម។ ៤.សៃឡូសៀលេក-ភ្នំស្តង់ ស្ថិតនៅឃុំសាលាក្រៅ ប្រវែង ៣.៥០ គ.ម។ ៥.ស្រែម្អម-បឹងអាជាង ស្ថិតនៅឃុំសាលាក្រៅ ប្រវែង ៤.៤០ គ.ម ផងដែរ។
ក្នុងឱកាសចុះពិនិត្យនេះដែរ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចាត់តាំងក្រុមការងារ ឲ្យចុះធ្វើការពិនិត្យលទ្ធភាព និងអន្តរាគមន៍ តភ្ជាប់ផ្លូវជនបទឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ បន្ទាប់ពីរងផលប៉ះពាល់ខូចខាតដោយសារជំនន់ទឹកភ្លៀង។
ជាមួយគ្នានោះ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក-លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដែលបានសហការសាមគ្គីភាពគ្នាក្នុងការអនុវត្តការងាររយៈពេលកន្លងមកបានល្អប្រសើរច្រើនស្របតាមគោលដៅគ្រោងទុក។
លោកបានបន្ថែមថា ក្នុងសកម្មភាពចុះថែទាំផ្លូវជនបទ អណ្ដូងស្នប់ និងបង្គន់អនាម័យ ទាំងរដូវប្រាំង និងរដូវវស្សា ក្នុងការជួសជុលតភ្ជាប់ និងស្តារឡើងវិញ ជូនប្រជាពលរដ្ឋបានប្រើប្រាស់។ ព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ សិស្សានុសិស្សទៅសាលារៀន ប្រជាពលរដ្ឋរកសេវានានា ពិសេសស្ត្រីមានផ្ទៃពោះទៅរកសេវាសុខាភិបាល និងប្រកបរបររកស៊ី ក៏ដូចជាដឹកជញ្ជូនភោគផលដំណាំកសិកម្មផ្សេងៗផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ