Connect with us

ព័ត៌មានជាតិ

ផ្ទៃដី​ជាង​១​ម៉ឺន​ហិកតា ស្ថិតនៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​សំឡូត និង​ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបាន​កាត់​មកឱ្យរ​ដ្ឋ​បាល​ខេត្ត​ប៉ៃលិន ជា​អ្នក​គ្រប់​គ្រង់​វិញ

បានផុស

នៅ

ប៉ៃលិន ៖ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ លើ​សំណើសុំ​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល រវាង​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២​នេះ ត្រូវបាន​រដ្ឋបាលខេត្ត​ទាំងពីរ និង​មន្ត្រី​ជំនាញ ព្រម​ឯកភាពគ្នា កាត់​ដី​ជាង​១​ម៉ឺន​ហិកតា នៃ​ផ្នែក​ខ្លះ​នៃ​ស្រុក​កំរៀង និង​ស្រុក​សំឡូត ខេត្តបាត់ដំបង ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​រដ្ឋបាលខេត្ត​ប៉ៃលិន​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ឲ្យ​អ្នកយកព័ត៌មាន​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែតុលា នេះ​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុងការ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល រវាង​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង នៅថ្ងៃនេះ រដ្ឋបាល​នៃ​ខេត្ត​ទាំងពីរ បាន​ឯកភាពគ្នា កាត់​ផ្ទៃដី​ជាង​១​ម៉ឺន​ហិកតា មក​ឲ្យ​រដ្ឋបាលខេត្ត​ប៉ៃលិន ជា​អ្នក​គ្រប់​គ្រង់​វិញ ។ ក្នុងនោះ ព្រំប្រទល់​ដែល​ខេត្ត​ប៉ៃលិន បាន​ស្នើសុំ​កែសម្រួល ទី​១.​ត្រង់ចំណុច​ភូមិ​ឡាក់​ហុក​ពីរ និង​ភូមិ​បឹង​អូរ​ជាង ឃុំ​កំរៀង ចូល​ព្រំដី​នៅក្នុង​ខេត្តបាត់ដំបង មាន​ទំហំ ១,៣៧៦​ហិកតា។​ ទី​២. ស្នើសុំ​កែសម្រួល​ត្រង់ចំណុច​ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​តា​ក្រី ចូល​ព្រំដី ក្នុង​ខេត្តបាត់ដំបង មាន​ទំហំ ៣,៦១៨​ហិកតា និង​ទី​៣. ស្នើសុំ​កែសម្រួល​តាម​គោល​ធម្មជាតិ​(​ស្ទឹង​) ត្រង់ចំណុច​ភ្នំ​ដំបង និង​អូរ​ស្លេវ ឃុំ​មានជ័យ ស្រុក​សំឡូត ចូល​ព្រំដី​ក្នុង​ខេត្តបាត់ដំបង មាន​ទំហំ ៦,៦៨៥​ហិកតា​ផងដែរ​។

លោកស្រី បាន ស្រីមុំ ក៏​បាន​បញ្ជាក់ដែរ​ថា ការ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល រវាង​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង គឺ​ដើម្បី​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវា​រដ្ឋបាល សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន របស់ខ្លួន​នីមួយៗ ហើយ​ចំពោះ​នីតិវិធី នៃ​ការកែសម្រួល​ព្រំប្រទល់​នេះ គឺត្រូវធ្វើ​ឡើង​ដោយ​ព្រះរាជក្រឹត្យ ស្របតាម​ច្បាប់​កំណត់ និង​យក​គោល​ធម្មជាតិ​ដែលមាន​ស្ទឹង​សង្កែ និង​ស្ទឹង​មង្គល​បូរី ក្នុងការ​កំណត់​ជា​ព្រំប្រទល់​រដ្ឋបាល រវាង​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង​នេះ។

លោកស្រី អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​បន្ថែម​ថា បន្ទាប់ពី​ព្រះរាជក្រឹត្យ​ចូល​ជា​ធរមាន រដ្ឋបាលខេត្ត​ទាំងពីរ ក៏​ត្រូវខិតខំ​ពិនិត្យ​នូវ​ឯកសារ​ការ​ផ្ទេរ​ដីធ្លី អត្រានុកូលដ្ឋាន ឯកសារ​ស្នាក់នៅ សៀវភៅ​គ្រួសារ ឱ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម