ព័ត៌មានជាតិ
សហគមន៍ផលិតបន្លែនៅឃុំចំនួន២ចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែធម្មជាតិ ចំនួន៤០មុខ និងសាច់សត្វស្រស់ដើម្បីផ្គត់ផ្គង់ទីផ្សារ
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានសម្របសម្រួលកិច្ចចុះកុងត្រារវាងកសិករក្នុងគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា “អេម” (AIMS) ជាមួយក្រុមហ៊ុន ផ្សារស្នាដៃម៉ែ។

ក្នុងឱកាសនោះដែរ លោក សៀ ឡុងធារ័ត្ន អនុប្រធានមន្ទីរពាណ្ជកម្មខេត្តកំពង់ធំ លើកឡើងថា ភាពចាំបាច់របស់ប្រជាកសិករគ្រប់រូបដែលផលិតបន្លែក្តី ឬសាច់សត្វក្តី គឺផ្តោតសំខាន់លើការរក្សាបានស្ថេរភាពតម្លៃសមរម្យ ផ្តល់ប្រាក់ចំណេញក្នុងការផ្គត់ផ្គង់ជីវភាព។ នេះគឺជាភាពចាំបាច់មួយតម្រូវមានការចុះកុងត្រាទិញលក់រវាងក្រុមអ្នកផលិត និងអាជីវករ។ ក្នុងនោះគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា “អេម” (AIMS) ស្ថិតក្រោមការសម្របសម្រួលរបស់មន្ទីរពាណិជ្ជកម្មរាជធានីខេត្ត ដែលជាសេនាធិការឲ្យក្រសួងពាណិជ្ជកម្ម កំពុងដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកទីផ្សារបន្ថែមជូនកសិករ ដើម្បីទទួលបាននូវទីផ្សារមួយច្បាស់លាស់លើគ្រប់រដូវកាលនៃការដាំដុះ។

លោកបន្ថែមថា ការអនុវត្តនូវកិច្ចសន្យាទិញលក់របស់អាជីវករ និងក្រុមកសិករផលិតនៅពេលនេះ មានចំនួនបីក្រុមធំ ដែលមានកសិករផលិតសរុបចំនួន៨០គ្រួសារ ក្នុងនោះក្រុមអ្នកផលិតសាច់សត្វ (មាន់) ចំនួន២៥គ្រួសារ និងក្រុមអ្នកផលិតបន្លែ ស្លឹក មើម ផ្លែ និងគ្រឿងទេស សរុបចំនួន៥៥គ្រួសារ ដែលសម្រេចផ្គត់ផ្គង់សរុបចំនួន៤០មុខ។ ហើយនឹងចាប់ផ្តើមផ្គត់ផ្គង់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ស្របពេលដែលទឹកជំនន់កំពុងស្រកចុះ អំណោយផលដល់ការដាំដុះបន្លែឡើងវិញ។

លោកបន្ថែមថា តាមរយៈការបង្កើនការដាំដុះស្វែងរកទីផ្សារជូនអ្នកផលិត គឺជាផែនការនៃការកាត់បន្ថយចំណាកស្រុក និងបំពេញតម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែ សាច់សត្វ គ្មានប្រភពច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ គ្រប់រូបផងដែរ។ ដូចន្នេះ ក្រុមកសិករទាំងអស់ នៅក្នុងក្រុមនីមួយៗ ត្រូវធ្វើការពិភាពក្សាគ្នា កំណត់ប្រភេទបន្លែផ្សេងៗគ្នា ក្នុងការដាំដុះ ប្រចាំរដូវ ដើម្បីឲ្យការផ្គត់ផ្គង់ លើកិច្ចទទួលបានភាពជោគជ័យ ក្នុងគោលដៅបង្កើនជីវភាព និងពង្រីកទីផ្សារ របស់ខ្លួនផងដែរ។

លោកស្រី សៀង ខៃ ប្រធានក្រុមប្រមូលបន្លែនៅភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ លើកឡើងថា ក្រុមផលិតរបស់លោកស្រី មានកសិកសរុបចំនួន៣៥ គ្រួសារ ដែលបច្ចុប្បន្ន បាន និងកំពុងដាំដុះបន្លែមួយចំនួនរួចរាល់ហើយ ទាំងបន្លែស្លឹក មើម ផ្លែ និងគ្រឿងទេសផងដែរ។ នៅសល់ប្រភេទបន្លែខ្លះ ដែលមិនទាន់មានការដាំដុះ ក្រុមកសិករ នឹងបន្តជម្រុញការដាំដុះ ទៅការផ្តល់បច្ចេកទេស ដោយភាគ្គីខាងផ្សារ រួមជាមួយការចុះផ្តល់ប្រឹក្សា ដោយភ្នាក់ងារគម្រោងផងដែរ៕
អត្ថបទ៖ ឈាង មករា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ