Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំពីធីពិព័រណ៌ភូមិ១ផលិផល១ ដើម្បីអបអរសាទរពីធីបុណ្យអុំទូក

បានផុស

នៅ

ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរ អង្គភាពទាំង៣ស្ថប័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត បានចូលរួមកាត់ខ្សែបូសម្ពោធដាក់តាំងពិព័រណ៌ភូមិ១ផលិផល១ នៅសួនមានជ័យមាន ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានស្តង់ដាក់លក់ទំនិញចំរុះមានចំនួន៨៥ស្តង់ ក្នុងនោះមានស្តង់ផលិតក្នុងស្រុកចំនួន២៤ស្តង់របស់អាជីវករក្នុងស្រុក ក្នុងរយះពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី បានប្រាប់ឲ្យដឹងថា ការដាក់តាំងពិព័រណ៌ភូមិ១ផលិផល១នេះ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ និងចង់បង្ហាញពីសមិទ្ធផលដែលជាស្នាដៃរបស់ខ្មែរផលិតក្នុងស្រុក បង្ហាញឲ្យប្រជាពលរដ្ឋជាតិ អន្តរជាតិឲ្យបានដឹងហើយក៏ចង់ទាក់ទាញអ្នកវិនិយោគ ក្នុងស្រុកនិងក្រៅស្រុកឲ្យងាកមកគាំ និងប្រើប្រាស់ផលិតផល ដែលបង្កើនឡើងដោយស្នាដៃកូនខ្មែរពិតៗ ក៏ដូចជាជួយស្វែងរកទីផ្សារដល់អាជីវករដែលបានផលិតទៀតផង។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងឱកាសបើកការតាំងលក់ពិព័រណ៌ភូមិ១ផលិតផល១នេះ ក៏ចង់ឲ្យជនជាតិបរទេសមកចាប់អារម្មណ៍លើផលិតផលរបស់ខ្មែរ និងក៏ដូចធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ឲ្យគេបានស្គាល់ពីស្នាដៃរបស់ខ្មែរដែលបានបន្សល់ទុកតាំងពីដូនតាយើងជាយូរមកហើយ ពិសេសយើងទាំងអស់គ្នាត្រូវជួយគាំទ្រផលិតផលរបស់យើង ជាជាងគាំទ្រផលិតផលនៅក្រៅស្រុក ដែលជាហេតុនាំឲ្យអាជីវករអ្នកផលិបាក់ទឹកចិត្តក្នុងការផលិត នឹងត្រូវចូលរួមលុបបំបាត់ការនាំចូលផលិតផលចូលពីបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងខ្លួនយើងទៀតផង ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការដាក់តាំងលក់ពិពរ័ណ៍ភូមិ១ផលិតផល១ក៏ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យជឿជាក់លើអ្នកផលិតក្នុងការច្នៃប្រឌិតផលិតផល១ ឬច្រើនប្រភេទតាមបច្ចេកទេស និងស្របតាមភូមិឋាន វប្បធម៌របស់ខ្លួនប្រកបដោយគុណភាពដោយប្រើវត្ថុធាតុដើម និងធនធាននៅក្នុងស្រុកដែលមានស្រាប់ សម្រាប់លក់លើ​ទីផ្សាក្នុងប្រទេស និងអន្តរជាតិដោយឈរលើគោលការណ៍ច្បាស់លាស់ផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម