Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ​ហ៊ុន សែន ចុះ​ទៅខេត្តជាប់បឹងទន្លេសាប​ជួយពលរដ្ឋ​ ​និងរៀបចំបណ្ដាញ​កម្ចាត់​មនោគមជ្រុលនិយម​

បានផុស

នៅ

​សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា ​នឹងអញ្ជើញចុះទៅតាមបណ្ដាខេត្ត​ជាប់បឹង​ទន្លេសាប​រយៈពេល ៥ ថ្ងៃ ដើម្បីចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយសារ​ទឹកជំនន់ ព្រមទាំងរៀបចំបំផុសចលនាកម្ចាត់មនោគមវិជ្ជាជ្រុលនិយម របស់ទណ្ឌិត សម រង្ស៊ី ដែល​ជំរុញឲ្យប្រជាពលរដ្ឋ​ និងកងកម្លាំងប្រដាប់អាវុធងើប​ឡើងបះបោរផ្ដួល​រំលំរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​នៅថ្ងៃទី ២០ ខែតុលា ​ក្នុងពេល​ដែលសម្ដេចអញ្ជើញ​ប្ដូរព័ត៌មាន ថ្ងៃខែ ឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត​ថា សម្ដេចចុះទៅតាមខេត្ត ក៏សំដៅរៀប​ចំបណ្ដាញ​ដើម្បីកម្ចាត់អង្គការចាត់តាំង និងមនោគមវិជ្ជាជ្រុលនិយម​ ដែលបង្កើតឡើងដោយ​ជនក្បត់ជាតិ ៣ ជំនាន់ ខណៈដែលសម្ដេចតេជោអះអាងថា បច្ចុប្បន្នមានការគាំ​ទ្រគ្រប់គ្រាន់​ហើយ។

យ៉ាងណាសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចុះទៅលើកនេះសឹងតែមួយសប្តាហ៍ ដែលមិនអាចនិយាយថា ជាការឃោសនាបោះឆ្នោតនោះទេ ពោគឺដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកដោយសារគ្រោះទឹកជំនន់។

សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា «ខ្ញុំក៏ឆ្លៀតជួបមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធផងដែរ ដែលក្នុងនោះក៏មានការរៀបចំដើម្បីកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ ជំនាន់ ប៉ុន្តែមិនមែនតែចំណុចនេះទេ ត្រូវណែនាំឲ្យមន្ត្រីរាជការធ្វើការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ»

សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤គឺសៀម​រាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ដោយប្រើពេល ៥ ថ្ងៃ ៤យប់។ ដំណើរទៅលើកនេះសំខាន់ជួប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម