ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋត្រូវមើលឲ្យច្បាស់ អំពីសារជាតិក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ឲ្យប្រជាពលរដ្ឋ ត្រូវពិនិត្យមើលឲ្យច្បាស់នូវសារជាតិក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលខ្លួនមិនទាន់មានអំណាចផង បានចុះហត្ថលេខាប្រគល់ទឹកដីទៅឲ្យជនបរទេស។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ទាប់ពីប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នាព្រឹកថ្ងៃទី ២០ ខែតុលានេះថា សម្ដេចបានឃើញហើយ នូវសាលក្រមកាត់ទោសលោក សម រង្ស៉ី ដែលជាទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀងកាត់ទឹកដីឲ្យជនជាតិម៉ុងតាញ៉ា។
ក្នុងសំណុំរឿងនេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «តើអាចក្លាយជាមេដឹកនាំប្រទេសកម្ពុជាបែបណាទៅ បើខ្លួនមិនទាន់មានអំណាចផង ខ្លួនចុះហត្ថលេខាប្រគល់ទឹកដីទៅឲ្យជនបរទេសរហូតទៅដល់ ៤ខេត្ត ហើយធ្វើការបកស្រាយថា នេះដើម្បីអនុវត្តជនជាតិដើមភាគតិច ដែលគេចង់សំដៅថា គេធ្វើនេះគឺដើម្បីផ្ដល់នូវសិទ្ធិ សម្រាប់ជនជាតិដើមភាគតិច ដែលនៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ប៉ុន្តែខ្ញុំចង់សួរបញ្ជាក់ទៅអស់លោកថា អស់លោកបានមើលឃើញរូបភាព ដែលចុះហត្ថលេខានោះទេ ហេតុអ្វីបានជានៅក្រោយខ្នងទាំងពីរ ចុះហត្ថលេខាមានទង់ជាតិរហូតដល់ ៣ កណ្ដាលទង់ជាតិអាមេរិកកាំង មួយទៀត គឺទង់ជាតិកម្ពុជា ឯមួយទៀត គឺទង់ជាតិពួកដេហ្គា ពួកម៉ុងតាញ៉ា នៅប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រជាជននៅខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ តើមានទង់ជាតិហើយឬនៅ? គឺអត់មានទង់ជាតិទេ ចឹងបើសិនជាគ្រាន់តែជាការផ្ដល់សិទ្ធិអំណាច ឲ្យប្រជាជនជនជាតិដើមភាគតិច វាអត់មានតម្រូវការដើម្បីឲ្យជនជាតិទាំងនោះ មានទង់ជាតិទេ ចឹងបកស្រាយថា ម៉េចនៅកន្លែងនេះ?»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា រូបភាពដែលបានបង្ហាញ អំពីការចុះហត្ថលេខារបស់លោក សម រង្ស៊ី ដែលជាទណ្ឌិតចុះហត្ថលេខានោះ គឺជាភស្ដុតាងបញ្ជាក់អំពីកាត់ទឹកដីឲ្យជនជាតិបរទេស ដោយមិនអាចប្រកែកបាន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋ សុំឲ្យមើលតាមកញ្ចក់ទូរទស្សន៍ទាំងអស់ ដែលកំពុងផ្សាយនៅខាងក្រោយខ្នង នៃការចុះហត្ថលេខាគឺមានទង់ជាតិ ៣ មែនទេ? ហើយនេះជាឯកសារដ៏សំខាន់បំផុត ដែលត្រូវតែមានចំណងផ្លូវច្បាប់ជៀសវាងមិនបាន»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋឲ្យមើលឲ្យច្បាស់ នូវចរិតត្បត់ជាតិរបស់លោក សម រង្ស៊ី ដែលជាទណ្ឌិតរូបនេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដូច្នេះបងប្អូនប្រជាពលរដ្ឋ ត្រូវមើលឃើញឲ្យច្បាស់អំពីចរិតសារជាតិក្បត់ជាតិ របស់ជនក្បត់ជាតិនេះ ដែលខ្ញុំចាត់ថា ជាអំពើក្បត់ ៣ជំនាន់មនុស្ស តាំងពីជីតា ឪពុក មកដល់កូន»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង