Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ផលដំណាំជិត ៣០ម៉ឺនហិកតា រងផលប៉ះពាល់​ដោយទឹកជំនន់

បានផុស

នៅ

លោក  សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍​នៅព្រឹកថ្ងៃទី២០តុលានេះថា គិតត្រឹមថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២២ ទឹកជំនន់បានបង្កឱ្យប៉ះពាល់ដល់ខេត្តចំនួន ២៣លើកលែងរាធានីភ្នំពេញ និងខេត្តស្វាយរៀងនិងប៉ះពាល់ដល់ផលដំណាំកសិកម្មជិត ៣០ម៉ឺនហិកតា ក្នុងនោះខូចខាតជិត១៥ម៉ឺនហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានបន្តថា ក្នុងចំណោមដំណាំកសិកម្មជិត ៣០ម៉ឺនហិកតា ផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះ ដំណាំ​ស្រូវមានចំនួន ២១៨៦១១ហិកតា ខូចខាត ១១៣៤៩៤ហិកតា អាចស្តារឡើងវិញចំនួន ៥៩០៩០ហិកតា។ ចំណែកដំណាំរួមផ្សំវិញ បានប៉ះពាល់ចំនួន៦៥៨៦២ហិកតាខូចខាត ៣៣៨៧៦ហិកតា។

លោក បានបន្តទៀតថា ទឹកជំនន់បានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាជនចំនួន ១៣៧១៩៣គ្រួសារស្មើនឹង ៦១៧៣៩៦នាក់ ក្នុងនោះបានជម្លៀសទៅរកទីទួលសុវត្តិភាពចំនួន ៥៤២៣គ្រួសារស្មើនឹង ២៤៤០៤នាក់ ជម្លៀស​សត្វពាហៈនៈចំនួន ៣៦៥៦០ក្បាល និងងាប់ ១៤ក្បាល លិចផ្ទះប្រជាជនចំនួន៦១៨៨០​ខ្នងខូចខាតចំនួន១១៥ខ្នង លិចសាលារៀន៣៤៩សាលា វត្តអារាម១០៨វត្ត ។

ទឹកជំនន់ក៏បណ្តាលឱ្យលិចផ្លូវជាតិផ្លូវខេត្ត ផ្លូវគ្រូសក្រហមប្រវែង ១១១គីឡូម៉ែត្រផ្លូវលំប្រវែង៤៨៩គីឡូ ម៉ែត្រផ្លូវ​លំខូចប្រវែង២៨០គីឡូម៉ែត្រ ប៉ះពាល់ទំនប់៤៥គីឡូម៉ែត្រ។ នេះជាការបន្ថែមរបស់លោក  សុទ្ធ គឹមកុលមុន្នី។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី១២ខែ តុលាឆ្នាំ ២០២២ក្រសួងត្រូវការស្រូវពូជ​ប្រមាណជិត ៥ពាន់តោន សម្រាប់យកទៅចែកជួនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ដាំដុះឡើងវិញ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថ្មី បានចុះទៅតាមបណ្តាខេត្តមួយចំនួន​ដូចជាខេត្តត្បូងឃ្មុំ ខេត្តក្រចេះដើម្បីចែកស្រូវពូជដល់ប្រជាកសិករដែលមានដីស្រែលិច ដោយសារទឹកជំនន់​ដើម្បីឱ្យពួកគាត់អាចដាំដុះស្តារឡើងវិញបន្ទាប់ពីទឹកស្រក៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម