Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ៗថា មិនលើកលែងទោសឲ្យលោក សម រង្ស៊ី ទៀតឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា សម្ដេច នឹងមិនលើកលែងទោសឲ្យលោក សម រង្ស៊ី ដែលជាទណ្ឌិតទៀតឡើយ ដោយសារបុគ្គលនេះមិនព្រមកែប្រែ ហើយនៅបន្តបំផ្លិចបំផ្លាញកម្ពុជា បន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នាព្រឹកថ្ងៃទី ២០ ខែតុលានេះរួចមក សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានផ្លូវនោះទេដែលសម្ដេច នឹងលើកលែងទោសឲ្យលោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេសទៀតនោះ ពីព្រោះបុគ្គលនេះមិនព្រមរាងចាល ហើយនៅបន្តបំផ្លិចបំផ្លាញកម្ពុជា ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «No,Way អត់មានផ្លូវទេ ខ្ញុំធ្លាប់បានអនុគ្រោះឲ្យជនក្បត់ជាតិនេះ ២ដងរួចស្រេចទៅហើយ តែជនក្បត់ជាតិនេះ មិនត្រឹមតែមិនធ្វើការកែប្រែ ក៏ប៉ុន្តែពួកគេនៅបន្តការបំផ្លិចបំផ្លាញកម្ពុជា ដូច្នេះខ្ញុំមិនត្រឹមមិនលើកលែង លើកដៃលើកលែង ចុះហត្ថលេខាលើកលែងទោសឲ្យជនក្បត់នេះតែប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំកំពុងតែបំផុសចលនា ដើម្បីនឹងកំចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម នៃជនក្បត់ ៣ជំនាន់»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការគាំទ្រយ៉ាងផុលផុស ក្នុងចលនាកំចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម នៃជនក្បត់ ៣ជំនាន់​នេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ប៉ុន្មានថ្ងៃនេះ មានការគាំទ្រយ៉ាងសស្រាក់​សស្រាំ ទាំងសម្ដេចព្រះសង្ឃ​រាជ បួរ គ្រី ក៏ព្រះអង្គបានគាំទ្រ​នូវដំណើរការ ព្រោះយើង ប្រទេសរបស់យើង ដើម្បីធានានូវសន្តិភាពបាន ចាំបាច់ណាស់ត្រូវកំចាត់ចោលនូវនយោបាយជ្រុលនិយម»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ប្រទេសកម្ពុជា ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែង ចាំបាច់ត្រូវបំផ្លាញចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម ដោយត្រូវកំចាត់ចោលតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ចឹងខ្ញុំអាចសន្មត់បានថា មនុស្សនេះចោលឆ្អឹងក្រៅស្រុក សូមកុំសង្ឃឹម»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ១៤ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ២១ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ២១ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត

Barbie
ជីវិតកម្សាន្ដ២២ នាទីutes មុន

អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម