Connect with us

ព័ត៌មានជាតិ

លោក ម៉ម ប៊ុនហេង ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក ទាំងយប់ ក្រោយមានករណីសង្ស័យ

បានផុស

នៅ

នៅថ្ងៃទី១ មករា ឆ្នាំ ២០២១ នេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងប្រតិភូ បានចុះត្រួតពិនិត្យដំណើរការមណ្ឌលចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ និងស្តាប់របាយការណ៍ វាយតម្លៃ ហើយឆ្លើយតបលើដំណើរការសេវាសុខាភិបាល នៃមណ្ឌលចត្តាឡីស័ក កម្រឹត១ QC1 និងកម្រឹត២ QC2 ថ្នាក់ស្រុក ក្រុងនិងថ្នាក់ខេត្ត។

ដំណើរបេសសកម្មនេះ បានធ្វើឡើងយ៉ាងបន្ទាន់ បន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីត-១៩ លើពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រុមការងារចម្រុះ នៃគណៈកម្មការប្រយុទ្ធប្រឆាំង​កូវីត​-១៩ ខេត្ត កំពុងខិតខំបំពេញការងារបន្ទាន់លើការងារផ្តល់សេវាដឹកជញ្ជូន សេវាសុខាភិបាល ជូនពលរដ្ឋខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ ក្នុងនោះមានពលរដ្ឋដែលរមានលំនៅនៅខេត្តបន្ទាយមានជ័យ និងខេត្ត រាជធានីនានា ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងស្ថិតនៅក្នុងមណ្ឌល រយៈពេល១៤ថ្ងៃ ។

លោកបានបញ្ជាក់ថា នៅខេត្តខេត្តបន្ទាយមានជ័យ មានមណ្ឌលចត្តាឡីស័ក កម្រឹត១ និងកម្រឹត២ ថ្នាក់ស្រុក ក្រុង ថ្នាក់ខេត្ត នៅតាមសាលារៀន មន្ទីរពេទ្យ ឬកន្លែងផ្សេងទៀត ចំនួន១២កន្លែង ហើយកំពុងរៀបចំទីតាំងថ្មីៗបន្ថែមទៀត នៅគ្រប់ស្រុក ក្រុងតែម្តង ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានថ្លែងថា ត្រឹមយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរត្រឡប់ពីថៃ កំពុងធ្វើចត្តាឡីស័ក និងស្នាក់នៅចំនួន១៣៧នាក់ ក្នុងនោះពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណ ចំនួន៨៤នាក់ និងមានករណីឡើងក្តៅខ្លួនខ្លាំង សង្ស័យកូវីត-១៩ ចំនួន៦ករណី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីយកវត្ថុសំណាករកមេរោគកូវីត១៩ ។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ផ្នែក នៃគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត-១៩ ខេត្ត និងស្រុកក្រុង ដែលបានខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ បានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម