Connect with us

ព័ត៌មានជាតិ

កម្ពុជា​មាន​មន្រ្តី​រាជការ​ស៊ីវិល​ជាង ២២ ម៉ឺន កំពុង​បម្រើការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

បានផុស

នៅ

មន្រ្តី​រាជការ​ស៊ីវិល​ទូទាំង​ប្រទេស បច្ចុប្បន្ន​មាន​ជាង ២២ ម៉ឺន​នាក់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​​រដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ។

លោក ព្រុំ សុខា ​​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈបាន​ថ្លែង​​ក្នុង​សន្និសីទ​ពី​វឌ្ឍនភាព​រយៈពេល​ ៥ ឆ្នាំ នៅ​ព្រឹក​នេះថា ​​បច្ចុប្បន្ន​​មន្ត្រី​រាជការ​ស៊ីវិល​​ (ដោយ​មិន​គិត​កង​កម្លាំង​ប្រដាប់អាវុធ​) ទូទាំង​ប្រទេស​មាន​ចំនួន ២២៦ ៩៤៩ នាក់ ក្នុង​នោះ​ថ្នាក់​ជាតិ​មាន​ចំនួន ៤៩ ៨៤៥ នាក់ និង​ថ្នាក់ក្រោម​ជាតិ​មាន​ចំនួន ១៧៧ ១០៤ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា ក្នុងរយៈពេល ៥ ឆ្នាំនេះ រាជរដ្ឋាភិបាល​ក៏​បាន​ផ្ដល់​ក្របខ័ណ្ឌ​ថ្មី​ចំនួន ២៦ ៧៩៨ កន្លែង និង​មន្ត្រី​ជាប់កិច្ចសន្យា​គ្រប់​ប្រភេទ​ចំនួន ៤៥ ៩៣១ កន្លែង។ ជាមួយ​គ្នា​នេះ មន្ត្រីរាជការ​សរុប​ចំនួន ៤២០ ៦៣៧ នាក់ ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ និង​ដាក់​ឱ្យ​ចូល​និវត្តន៍​ចំនួន ១០ ៥១៤ នាក់។

ទាក់ទង​មន្រ្តីខ្មោច ឬ​មន្រ្តីមិនប្រក្រតី លោក​ព្រុំ សុខា បាន​បញ្ជាក់​ដែរ​ថា តាម​ការ​ធ្វើ​ជំរឿន​ចំនួនពីរលើកបាន​រកឃើញ​ចំនួន ៣១ ៥៥៥នាក់។

ក្នុង​សន្និសីទលោក ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ក៏​បាន​បង្ហើប​ពី​ប្រាក់​បៀវត្សមន្រ្តី​រាជការ​ដែល​នឹង​ត្រូវ​ដំឡើង​នៅ​ឆ្នាំ​២០២៣។ បើ​តាម​លោក​រដ្ឋមន្រ្តី​ នៅក្នុងឆ្នាំ២០២៣ ប្រាក់​បៀវត្ស​អប្បបរមា​ (ទាបបំផុត) របស់​មន្ត្រីរាជការនឹង​ឡើង​ដល់ ១.៣០០០.០០០ រៀល (៣២៥ ដុល្លារ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម