Connect with us

ព័ត៌មានជាតិ

មន្ត្រីមន្ទីរសាធារណការខេត្តស្ទឹងត្រែង រៀបចំសណ្ដាប់ធ្នាប់តាមចំណុចផ្លូវខ្វែងដែលតែងបង្ក​​គ្រោះថ្នាក់ចរាចរណ៍ញឹកញាប់​

បានផុស

នៅ

ចំណុច​ផ្លូវ​ខ្វែង​ដែល​មាន​កន្លែង​លក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់ បិទបាំង​ផ្លូវ​ឆ្លងកាត់ ពិបាក​មើលផ្លូវ បង្ក​​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់ ត្រូវ​បាន​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្ទឹងត្រែង ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ លើកកម្ពស់​សោភណភាព​បរិស្ថាន​ក្នុង​ទីក្រុង​ឲ្យ​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ បង្ហាញ​ពី​ការ​ចូលរួម​គោរព​ច្បាប់​ទម្លាប់​បាន​ល្អ និង​ធ្វើ​ឲ្យ​តាម​តំបន់​និមួយៗ ទទួល​បាន​ការ​លើក​សរសើរ​ពី​ភ្ញៀវ​ទេសចរ​ផង​ដែរ។

លោក គង់ សុធា អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បញ្ជាក់​ថា ផ្លូវ​ខ្វែង​នេះ​ស្ថិត​ក្នុង​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ត្រូវ​បាន​មន្ត្រី​មន្ទីរ​សាធារណការ ស្នើ​សុំ​ឲ្យ​បងប្អូន​អ្នក​ប្រកប​របរ​អាជីវកម្ម​តាម​ដង​ផ្លូវ ចូលរួម​ជាមួយ​មន្ត្រី​ជំនាញ អនុវត្ត​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ។

លោក​បន្ថែម​ថា ទីតាំង​អាជីវកម្ម ត្រូវ​បង្ខិត​ចូល​តាម​អាជ្ញាធរ​ក្រុង​បាន​កំណត់ ដើម្បី​រួមគ្នា​ការពារ និង​លើក​កម្ពស់​សុវត្ថិភាព ព្រោះ​ចំណុច​ផ្លូវខ្វែង​និមួយៗ កន្លងមក​មាន​រថយន្ត​តូច-ធំ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ផង​ដែរ។

លោក​បន្ត​ថា ការងារ​សណ្ដាប់ធ្នាប់​សាធារណៈ ជា​កាតព្វកិច្ច​របស់​ជន​គ្រប់រូប ព្រោះ​វា​ពាក់ព័ន្ធ និង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ម្នាក់ៗ ត្រូវ​មាន​ឧត្ដមគតិ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​ជួយ​រៀបចំ​ទីតាំង​តំបន់​រស់នៅ​និមួយៗ ព្រមទាំង​កន្លែង​លក់ដូរ​ឲ្យ​មាន​សោភណភាព​ស្អាត​ផង​ដែរ។

លោក ភ័គ្រ ចិត្រា អាជីវករ​លក់​ចំណីអាហារ​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ក្នុង​សង្កាត់​ព្រះបាទ បាន​ទទួល​យក​ការ​ណែនាំ​នេះ ព្រោះ​ជា​ផ្នែក​មួយ​ផ្តល់​សុខ​សុវត្ថិភាព​សម្រាប់​ការ​រស់នៅ ហើយ​មុខរបរ​អាជីវកម្ម​របស់​ខ្លួន ក៏​មាន​ភាព​រីកចម្រើន​ប្រចាំថ្ងៃ។

លោក​ទទួល​ស្គាល់​ថា ការ​ចុះ​មក​រៀបចំ​សណ្ដាប់ធ្នាប់​នេះ​ពិត​ជា​មាន​បំណង​ល្អ បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ ដែល​កើត​មាន​ឡើង​ដោយ​យថាហេតុ​ណាមួយ ព្រោះ​នៅ​តាម​ចំណុច​ផ្លូវបំបែក​នេះ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ច្រើនលើកច្រើនសា​មក​ហើយ ដោយសារ​តែ​ការ​បាំង​ផ្លូវ​ពិបាក​មើល ហើយ​រថយន្ត ម៉ូតូ បើកបរ​គ្មាន​ការ​អធ្យាស្រ័យ​គ្នា។

សូម​បញ្ជាក់​ថា ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ បាន​ធ្វើឡើង​នៅ​ចំណុច​ផ្លូវខ្វែង​ធំៗ​ដូចជា ចំណុច​ជិត​ស្ពាន​មេគង្គ , ចំណុច​ផ្លូវជាតិ​លេខ ៩ ចូល​ក្រុង​ស្ទឹងត្រែង និង​តាម​ចំណុច​ផ្សេងៗ​ទៀត ដែល​បងប្អូន​អាជីវករ​បាន​លក់ដូរ​បង្ក​ផល​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ៕

អត្ថបទ ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម