ព័ត៌មានជាតិ
កាត់តម្រឹមផ្កាលើសួនច្បារ និងកាត់លះមែកដើមឈើ ខណៈ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន
ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ ខណៈប្រទេសកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ លើការកែលម្អសោភ័ណភាពរាជធានីភ្នំពេញ។

ជាក់ស្ដែងពេលនេះ ការិយាល័យសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាត់តម្រឹមផ្កាលើសួនច្បារមិត្តភាពកម្ពុជា-ថៃ កាត់សំអាតស្មៅលើសួនច្បារស្តាតចាស់ បន្តរលះមែកដើមអំពិលបារាំងនៅមហាវិថីឈ្នះៗជាដើម។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការតុបតែងសួនច្បារ បំពាក់អំពូលភ្លើង ផ្កាភ្ញី ជួសជុលផ្លូវជង្ហុកសំបុកមាន់ អ៊ុតកៅស៊ូកំណាត់ផ្លូវជាច្រើនខ្សែ ពិសេសផ្លូវពាក់ព័ន្ធដែលប្រតិភូឆ្លងកាត់។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាននេះ សម្រាប់ថ្ងៃទី ១០ វិច្ឆិកា គណៈប្រតិភូ នៃបណ្ដាប្រទេសមួយចំនួន នឹងអញ្ជើញមកដល់ កម្ពុជា នៅថ្ងៃទី ១១ វិច្ឆិកា ប្រតិភូ ប្រមុខរាជរដ្ឋាភិបាល មន្ត្រីពាក់ព័ន្ធអញ្ជើញដល់ហើយនៅថ្ងៃទី ១២ វិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាននេះ និងបន្តកិច្ចប្រជុំជាបន្តបន្ទាប់ដល់ថ្ងៃទី ១៣ វិច្ឆិកា៕
អត្ថបទ ៖ ស្រីរ័ត្ន










-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក