ព័ត៌មានជាតិ
អាជ្ញាធរឃុំប៉ាក់ខ្លង កំពុងរៀបចំសោភ័ណ្ឌភាពរមណីយដ្ឋានចេតិយឃុនឆាងឃុនផែន ដើម្បីទាក់ទាញភ្ញៀវទេសចរ
អាជ្ញាធរឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ រៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់សោភ័ណ្ឌភាព ជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត ចេតិយឃុនឆាងឃុនផែន។
លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ឲ្យដឹងនៅរសៀលថ្ងៃទី ២០ ខែតុលានេះថា រូបលោក និងលោកស្រី ប្រាក់ គឹមហ៊ន សមាជិកក្រុមប្រឹក្សាឃុំ រួមសហការជាមួយអនុប្រធានភូមិនាងកុក បានចុះពិនិត្យសកម្មភាពចាក់អាចម៍ដី ឈូសឆាយកែលម្អសោភ័ណ្ឌភាព នៅចំណុចតំបន់ទេសចរណ៍ ឃុនឆាង ឃុនផែន ក្នុងភូមិនាងកុក។
លោកមេឃុំប៉ាក់ខ្លង បានបន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់សោភ័ណ្ឌភាពនៅទីនេះ ក្នុងគោលបំណង ដើម្បីបង្កើនភាពទាក់ទាញពីអ្នកទេសចរមកលេងកម្សាន្ត ដោយលុបបំបាត់ការលក់ដូរគ្មានរៀបរយល្អ ពីព្រោះកន្លងមក មានភាពអនាធិបតេយ្យច្រើន។
ក្រៅពីការចាក់ដីឈូសឆាយ រដ្ឋបាលស្រុកមណ្ឌលសីមា និងរដ្ឋបាលឃុំប៉ាក់ខ្លង គ្រោងធ្វើជាចំណតរថយន្ត បង្គន់អនាម័យ ឬកន្លែងអង្គុយលំហែស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ បន្ទាប់ពីអ្នកទេសចរ បានទៅគោរពបូជាទីសក្ការៈចេតិយឃុនឆាងឃុនផែន រួច។
រដ្ឋបាលឃុំប៉ាក់ខ្លង កាលពីថ្ងៃទី ៧ ខែតុលា បានចេញលិខិតជូនដំណឹងពលរដ្ឋអាជីវករ លក់ដូរនៅតំបន់រមណីយដ្ឋាន ទេសចរចេតិយឃុនឆាងឃុនផែន រុះរើតូចលក់ដូរជិត ១០តូបថយចេញ ក្រោយ ៣ម៉ែត្រ ដោយទុកអាទិភាពដល់អាជ្ញាធររៀបចំសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់ឲ្យត្រឹមត្រូវ។
ករណីអាជីវករណារមិនអនុវត្ត នឹងត្រូវចាត់វិធានការតាមច្បាប់ ដោយអាជ្ញាធរមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិ ឬការបាត់បង់ផលប្រយោជន៍ណាមួយ នោះឡើយ។ អាជ្ញាធរជឿជាក់លើស្មារតីចូលរួមសហការ និងសូមម្ចាស់តូបទាំងអស់ អនុវត្តប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។
ក្រោយអាជ្ញាធរជូនដំណឹងបែបនេះ ពលរដ្ឋជាអាជីវករ ក៏ស្ម័គ្រចិត្តរុះរើអនុវត្តតាមដោយក្តីរីករាយ ព្រោះជាគោលបំណងរបស់ពួកគាត់យូរឆ្នាំមកហើយដែរ លើការធ្វើឲ្យបញ្ហាសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពនៅទីនេះ មានការអភិវឌ្ឍទាក់ ទាញអ្នកទេសចរ។ ពលរដ្ឋ អះអាងទៀតថា ប្រសិនបើអាជ្ញាធរអភិវឌ្ឍ កែលម្អមណីយដ្ឋានស្អាត អ្នកទេសចរ ក៏មកចូលលេងកម្សាន្តច្រើន។ រីឯការលក់ដូរ និងប្រកបអាជីវកម្ម ក៏ទទួលបានចំណូលទៅតាមនោះ ផងដែរ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង