Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ រកឃើញឈ្មោះមន្រ្តីខ្មោច និងមន្រ្តីមិនប្រក្រតីជាង៣ម៉ឺននាក់

បានផុស

នៅ

លោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ក្រសួងបានរកឃើញឈ្មោះមន្រ្តីខ្មោច និងមន្រ្តីមិនប្រក្រតីចំនួន៣១៥៥៥នាក់ ចាប់ឆ្នាំ១៩៩៥-២០០០ ដែលក្រសួងបានធ្វើកំណែទម្រង់មុខងារសាធារណៈ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធិផលរយៈពេល៥ឆ្នាំរបស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែតុលានៅទីស្តីការគណៈរដ្ឋមន្ត្រី លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងក៏បានរកឃើញមានករណីបើកប្រាក់បៀវត្សរ៍លើសនៅតាម​ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងតាមមន្ទីរនានា ជូនមន្រ្តីមានចំនួន៣២ពាន់លានរៀល ហើយក្រសួងបានធ្វើការបង្វែរ​ថវិកាទាំងនេះ ចូលថវិកាជាតិវិញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្តទៀតថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានមន្រ្តីរាជការទួទាំងប្រទេសសរុបមានចំនួន២២ម៉ឺននាក់ ក្នុងនោះមន្រ្តីថ្នាក់ជាតិជាង៤ម៉ឺននាក់ និងមន្រ្តីថ្នាក់ក្រោមជាតិជាង១៧ម៉ឺននាក់ កំពុងបំរើការងារ ខណៈនៅឆ្នាំ២០២៣ខាងមុខនេះ រាជរដ្ឋាភិបាលបានប្រកាសជ្រើសរើសមន្រ្តីចំនួន៣០០០នាក់បន្ថែមទៀតទៅបំពេញនៅតាមកន្លែងនានាដែលត្រូវការមន្រ្តីបម្រើការងារបន្ថែម។

ពាក់ព័ន្ធនឹងការលើកកម្ពស់យេនឌ័រ និងជនពិការក្នុងវិស័យមុខងារសាធារណៈវិញ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ជម្រើសរើសមន្រ្តីជានារីពី២០%ទៅ៥០%និងជនពិការ២%សម្រាប់មន្រ្តីរាជការប្រឡងចូលបំរើការងារនៅតាមក្រសួងស្ថាប័ននានាហើយបច្ចប្បន្ននេះមានមន្រ្តីរាជការជាស្រ្តីមានការកើនឡើង៤២,៣%នៃចំនួនមន្រ្តីរាជការសរុប៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម