ព័ត៌មានជាតិ
ស្រ្តី ០១ នាក់ កំពុងធ្វើចត្តាឡីស័ក មានអាការធ្លាក់ឈាម បញ្ជូនទៅមន្ទីរពេទ្យទាំងយប់
ប្រភពពីលោកអភិបាលស្រុកមង្គលបុរី ស្រ្តីម្នាក់មានអាការៈធ្លាក់ឈាម នៅពេលធ្វើចត្តាឡីស័ក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ដើម្បីសង្រ្គោះបន្ទាន់នៅយប់ថ្ងៃទី ០១ ខែ មករា ២០២១។
លោកអភិបាលស្រុកមង្គលបុរី រ័ត្ន ដាស៊ីណង់ បានឲ្យដឹងថា ស្រ្តីរូបនោះកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យមង្គលបុរី តែលោកមិនបានបញ្ជាក់ថា ស្រ្តីរូបនោះជាពលករមកពីថៃ ឬយ៉ាងណានោះទេ។

នៅយប់ថ្ងៃទី១ មករា ឆ្នាំ ២០២១ នេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងប្រតិភូបានចុះត្រួតពិនិត្យដំណើរការមណ្ឌលចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ និងស្តាប់របាយការណ៍វាយតម្លៃ ហើយឆ្លើយតបលើដំណើរការសេវាសុខាភិបាល នៃមណ្ឌលចត្តាឡីស័ក កម្រិត១ QC1 និងកម្រិត២ QC2 ថ្នាក់ស្រុក ក្រុងនិងថ្នាក់ខេត្ត។
ដំណើរបេសសកម្មនេះ បានធ្វើឡើងយ៉ាងបន្ទាន់ បន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីត-១៩ លើពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា។
នៅខេត្តខេត្តបន្ទាយមានជ័យ មានមណ្ឌលចត្តាឡីស័ក កម្រិត១ និងកម្រិត២ ថ្នាក់ស្រុក ក្រុង ថ្នាក់ខេត្ត នៅតាមសាលារៀន មន្ទីរពេទ្យឬកន្លែងផ្សេងទៀត ចំនួន១២កន្លែង ហើយកំពុងរៀបចំទីតាំងថ្មីៗបន្ថែមទៀត នៅគ្រប់ស្រុកក្រុងតែម្តង៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ