ព័ត៌មានជាតិ
ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ជាង ៤៩០ គ្រួសារ ទទួលអំណោយពូជស្រូវ ជាង ៣៣ តោន
ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ ដោយជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ក្នុងស្រុកកំពង់សៀម ចំនួន ៤៩៧ គ្រួសារ ទទួលបានអំណោយ ពូជស្រូវ ជាប្រព័ន្ធស្បៀងបំរុងកម្ពុជា ជាង ៣៣ តោន ដើម្បីដាំដុះស្ដារឡើងវិញ បន្ទាប់ពីទទួលរងផលប៉ពាល់ខូចខាតដំណាំស្រូវ។

ពិធីនេះ បានរៀបចំនៅក្នុងបរិវេណវត្តរំចេក ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន តំណាង នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ, លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា ស្រូវពូជទាំងនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដើម្បីយកទៅស្ដារឡើងវិញ ក្រោយទទួលរងផលប៉ះពាល់ខូចខាត នាពេលកន្លងមក ។ យ៉ាងណាមិញ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទន្លេមេគង្គ និងទឹកភ្លៀងលើដំណាំស្រូវ នៅក្នុងស្រុកកំពង់សៀម ចំនួន ៤ឃុំ គឺ ឃុំហាន់ជ័យ កៀនជ្រៃ គគរ និងឃុំរំចេក លើផ្ទៃដី ចំនួន ២២៦ ហិចតា ស្មើនឹង ប្រជាពលរដ្ឋចំនួន ៤៩៧គ្រួសារ ដែលមានតម្រូវការពូជស្រូវ ចំនួន ៣៣ ៦៥០ គីឡូក្រាម ដើម្បីយកទៅធ្វើការដាំដុះស្តារឡើងវិញ។

នាឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយនានា ។ កត្តាទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះមហន្តរាយ ដែលបណ្តាលមកពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលស្រូវ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ។

គួរបញ្ជាក់ថា ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ បានចុះទៅត្រួតពិនិត្យដោយផ្ទាល់ អំពីស្ថានភាពជាក់ស្ដែងរបស់ប្រជាកសិករងផលប៉ះពាល់ និងវឌ្ឍនភាព នៃការដាំដុះឡើងវិញ របស់ប្រជាកសិករ បន្ទាប់ពីបានទទួលពូជស្រូវកន្លងមក៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ


-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?