ព័ត៌មានជាតិ
រដ្ឋបាលរាជធានីស្នើឲ្យពលរដ្ឋរងគ្រោះដោយបាត់បង់យានយន្តរួសរាន់យកឯកសារ មកបង្ហាញរដ្ឋបាលរាជធានី ក្នុងរយៈពេល១៤ថ្ងៃ
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាពេលកន្លងមកនេះ បានធ្វើការដកហូតទោចក្រយានយន្ត និងរថយន្តគ្រប់ប្រភេទ ដែលសង្ស័យថា បានពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ពីកន្លែងកុងស៊ីបញ្ចាំ ហើយមិនទាន់ត្រូវបានប្រជាពលរដ្ឋ ទំនាក់ទំនងមកយកវិញនោះទេ ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យពលរដ្ឋរងគ្រោះ ដោយសារអំពើលួច ឬប្លន់រួសរាន់យកឯកសារពាក់ព័ន្ធ មកបង្ហាញជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបារាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០នេះតទៅ។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលានេះ ដែលក្នុងសេចក្តីជូនដំណឹង បានឲ្យដឹងថា តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន នានា ប្រជាពលរដ្ឋមួយចំនួនជាជនរងគ្រោះ ដោយសារបទល្មើសលួច ឬប្លន់ បានយកឯកសារសក្ខីកម្ម ដែលពាក់ព័ន្ធនឹងបទល្មើសជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ ដើម្បីរកឲ្យឃើញនូវភាពត្រឹមត្រូវរវាងឯកសារ និងភិនភាគរបស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តជាផលអំពីអំពើល្មើស ហើយបានសម្រេចប្រគល់ជូនម្ចាស់កម្មសិទ្ធិវិញបានមួយចំនួន។

តាមសេចក្តីជូនដំណឹងបញ្ជាក់ថា ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តមានការសង្ស័យពាក់ព័ន្ធនឹងបទល្មើស ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការចាប់យក ដើម្បីស្រាវជ្រាវរកបទល្មើសនោះ នៅមិនទាន់មានប្រជាពលរដ្ឋមកទំនាក់ទំនងបន្តទៀតឡើយ។
អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋ ជាជនរងគ្រោះដោយសារអំពើលួច ឬប្លន់ ដែលមិនទាន់បានយកឯកសារសក្ខីកម្មពាក់ព័ន្ធនឹងបទល្មើស រួមមានអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធដទៃទៀត រួសរាន់មកបង្ហាញជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ដោយ ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា