ព័ត៌មានជាតិ
នគរបាលព្រំដែន ត្រូវគ្រប់គ្រងឲ្យបានជាដាច់ខាតពលករខ្មែរចំណាកស្រុកពីប្រទេសថៃ ចៀសវាងការឆ្លងកូវីដក្នុងសហគមន៍
អភិបាលខេត្តកោះកុងបានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលនៅច្រករបៀងសំខាន់ៗមិនថាផ្លូវគោក ឬផ្លូវទឹកជាប់ព្រំដែនថៃត្រូវគ្រប់គ្រងឲ្យបានជាដាច់ខាត ពលករខ្មែរចំណាកស្រុកពីប្រទេសថៃនិងធ្វើចត្តាឡីស័កឲ្យបានហ្មតចត់ជាទីបំផុត ដើម្បីចៀសវាងការចម្លងជំងឺនេះចូលទៅក្នុងសហគមន៍។

លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងបានលើកឡើងបែបនេ ខណៈពេលដែលលោកស្រីបានដឹកនាំស្នងការនគរបាល មន្ទីរជំនាញ ប្រធានទីស្នាក់ការចុះត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កាលពីថ្ងៃទី០១ខែមករា ឆ្នាំ២០២០។
លោកស្រីបានមានប្រសាសន៍ថា បច្ចុប្បន្នជំងឺកូវីដ-១៩បាននឹងកំពុងរីករាលដាលក្នុងប្រទេសថៃ ដែលជាប្រទេសជាប់ព្រំដែនជាមួយកម្ពុជាហើយថ្មីៗនេះ មានការរកឃើញនូវជំងឺកូវីដ-១៩ លើពលករមកពីប្រទេសថៃ ដែលជាកត្តាមួយធ្វើឲ្យយើងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីការពារ និងគ្រប់គ្រងឲ្យបានជាដាច់ខាតអំពីពលករចំណាកស្រុកពីប្រទេសថៃ និងធ្វើចត្តាឡីស័កឱ្យបានហ្មតចត់បំផុត។

លោកស្រីអភិបាលខេត្តកោះកុងបានគូសបញ្ជាក់ពីផលវិបាកធ្ងន់ធ្ងរថា «ប្រសិនបើមិនអាចកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ជាយថាហេតុ អាចឲ្យមានការបិទសាលារៀន ឈានទៅបិទភូមិស្រុកផលិតផលមិនអាចលក់ចេញបាន ភ្ញៀវទេសចរ ក៏មិនអាចមកលេង ដែលអាចប៉ះពាល់ចំណូលសេដ្ឋកិច្ចនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត»។
ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក៏បានដាក់បទបញ្ជាឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនថៃត្រូវគ្រប់គ្រងលំហូរពលករខ្មែរដែលវិលត្រឡប់ពីថៃ ត្រូវឆែកសុខភាពឲ្យបានហ្មត់ចត់បំផុត ធ្វើតេស្តសំណាក និងត្រូវធ្វើចត្តាឡីស័កឲ្យគ្រប់១៤ថ្ងៃ ជាចាំបាច់ ដើម្បីការពារការឆ្លងរាលដាលក្នុងប្រទេស។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣៧៩នាក់ ក្នុងចំណោមនោះមាន១៤នាក់ ជាពលករខ្មែរមកពីប្រទេសថៃ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៣៦២នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន១៧នាក់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?