Connect with us

ព័ត៌មានជាតិ

​ឧកញ៉ា ៩០ នាក់ រួមគ្នាបរិច្ចាក​ថវិកា​​ជាង ២ លានដុល្លារ​ ជួយ​កសាង​អគារ​ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

បានផុស

នៅ

​ស្របតាមការអំពាវនាវពី​ប្រមុខ​រដ្ឋាភិបាល សមាគមឧកញ៉ាកម្ពុជា​ដែល​ដឹកនាំ​ដោយ​អ្នក​ឧកញ៉ា​ លី យ៉ុងផាត់ បាន​នាំ​ថវិកា​ជាង ២ លាន​ដុល្លាយក​ទៅ​​ថ្វាយប្រគេនដល់​​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីចូលរួមឧបត្ថម្ភកសាងអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានទូលជម្រាបថ្វាយសម្តេចព្រះមហាសង្ឃរាជថា ថវិកា​សរុប​​​ប្រមាណ ២,៤២១,៧២២​ ដុល្លារ​សហរដ្ឋអាមេរិក​​នេះ​ គឺ​បាន​មក​ពី​ការ​ចូល​រួម​បរិច្ចាគ​​ពី​អ្នក​ឧកញ៉ា ឧកញ៉ា និង​លោក​ជំទាវ ក្នុង​សមាគម​ឧកញ៉ា​កម្ពុជា ​​ចំនួន​​ជាង ៩០នាក់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ឧកញ៉ា​បាន​បន្ត​ថា តា​ម​រយៈការ​ឧបត្ថម្ភថវិកាសាងសង់អគារសិក្សាថ្មី ដើម្បីលើកកម្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដល់សមណនិស្សិត-និងនិស្សិតក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ​ក្នុង​ការ​ចូលរួមអភិវឌ្ឍជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម