Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ គ្រោងរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅទន្លេបាទី រយៈពេល ២ថ្ងៃ

បានផុស

នៅ

រដ្ឋបាលសាលាខេត្តឱ្យដឹងថា ខេត្តតាកែវនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅទន្លេបាទី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៦ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងទី២០ ខែតុលានេះ ក្រោមអធិបតីភាព លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមានការចូលរួមដោយមន្ត្រីចំណុះរដ្ឋបាលសាលាខេត្ត អភិបាលរងខេត្តជាច្រើនរូប ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាល អភិបាលរងក្រុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅទន្លេបាទី ស្រុកបាទី។

លោកអភិបាលខេត្ត បានធ្វើការណែនាំបន្ថែមដល់អស់ លោក លោកស្រី និងអ្នកពាក់ព័ន្ធនៅក្នុងគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះ សូមចូលរួមសហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ ប្រព្រឹត្តទៅដោយរលូន ពិសេសសូមអាជ្ញាធរក្រុងស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវតែពង្រឹងសន្តិសុខឱ្យបានល្អរឹងមាំ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលពួកគាត់នឹងអញ្ជើញមកទស្សនាពិធីបុណ្យអុំទូកនេះ ពិសេសត្រូវត្រៀមក្រុមគ្រូពេទ្យប្រចាំការ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម