ព័ត៌មានជាតិ
សម្តេច ស ខេង ក្នុងចំណោមរដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេ
សម្តេចក្រឡាហោម ស ខេង ជាអ្នកនយោបាយចាស់ទុំមួយរូប ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង កាន់តំណែងជាសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោយការបោះឆ្នោតរៀបចំដោយអ៊ុនតាក់នៅឆ្នាំ ១៩៩៣ រហូតមកដល់ខែមីនា ឆ្នាំ ២០០៦ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកដល់បច្ចុប្បន្ននេះ ក្រោយការរុះរើគណៈរដ្ឋមន្ត្រី ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិចបានបញ្ចប់សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចក្រឡាហោម ស្ថិតនៅក្នុងចំណោមរដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ។

កុមារភាព
សម្តេចក្រឡាហោម ស ខេង កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥១ ក្នុងភូមិអណ្តូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប្រវត្តិសិក្សា
លោកទទួលបានសញ្ញាបត្រមធ្យមសិក្សាកម្រិត១ នៅអនុវិទ្យាល័យថ្នល់កែង ក្នុងខេត្តព្រៃវែង និងសញ្ញាបត្រថ្នាក់ឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ។
ក្រុមគ្រួសារ
ភរិយារបស់លោកគឺលោកជំទាវ ញ៉ែម សាខន ដែលត្រូវជាប្អូនថ្លៃរបស់សម្តេចពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ដោយជរាពាធ។

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន មានកូនប្រុសស្រី ០៣ នាក់ ក្នុងនោះប្រុសពីរ និងស្រី ០១ នាក់។
កូនប្រុសទាំងពីរសម្តេច កំពុងកាន់តួនាទីនៅតាមក្រសួង និងស្ថាប័នរបស់រដ្ឋ។ លោក ស សុខា បច្ចុប្បន្នមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ចំណែកកូនប្រុសពៅ លោក ស រដ្ឋា ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។ រីឯលោក ស្រី ស ស៊ីណា មិនមានប្រភពបញ្ជាក់ថា មានតួនាទីនៅក្រសួង ឬស្ថាប័នជាតិណាមួយនៅឡើយទេ។

តួនាទីក្នុងជួររដ្ឋាភិបាល
សម្តេចក្រឡាហោម ស ខេង ក្រៅពីតួនាទីជាថ្នាក់ដឹកនាំនៅក្រសួងមហាផ្ទៃ និងជាអនុប្រធាននៃគណបក្សប្រជាជនកម្ពុជា លោកក៏ជាសមាជិករដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង។
សមិទ្ធផលការងារ
ក្នុងតួនាទីជារដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសន្តិសុខជាតិ សម្តេចក្រឡាហោម ស ខេង បានដាក់ចេញគោលនយោបាយលើការដោះស្រាយបញ្ហាសន្តិសុខ និងការពង្រឹងតួនាទីទទួលខុសត្រូវដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន។
ជំរុញចលនាភូមិឃុំមានសុវត្ថិភាព
សម្តេចក្រឡាហោម ស ខេង បានជំរុញចលនាភូមិឃុំមានសុវត្ថិភាព ដែលបានដាក់ឲ្យអនុវត្តតាំងពីឆ្នាំ ២០១០ ដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងមូលដ្ឋាន ដូចជាបញ្ហាចោរកម្ម គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ អំពើហិង្សានិងការជួញដូរស្រ្តីនិងកុមារ។

កែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការថ្នាក់ក្រោមជាតិ
សម្តេចក្រឡាហោម បានធ្វើកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការក្នុងការផ្ទេរមុខងារក្នុងវិស័យអាទិភាពទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយភ្ជាប់ធនធានហិរញ្ញវត្ថុនិងធនធានមនុស្ស ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។
បង្កើតសេវាច្រកចេញចូលតែតាមរាជធានីខេត្តក្រុង
ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ ក្រសួងមហាផ្ទៃក៏បានបង្កើតយន្តការច្រកចេញចូលតែមួយនៅតាមរាជធានី ខេត្ត ស្រុកខណ្ឌ និងសង្កាត់ដើម្បីបង្ខិតសេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋ។
ពង្រឹងសមត្ថភាពមន្រ្តីនគរបាលជាតិ
សម្តេចក្រឡាហោម ស ខេង បានប្រកាសឱ្យនគរបាលក្របខ័ណ្ឌថ្មីទាំងអស់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ឆ្លើយតបតាមគោលការណ៍ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យកងកម្លាំងនគរបាលជាតិ ជាកម្លាំងមានចំណេះ និងជំនាញពិតប្រាកដ មានសីលធម៌ និងគុណធម៌ ដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារ។

បង្កើតក្រុមការងារតាមដានលើ Facebook Page
សម្តេចក្រឡាហោម ស ខេង បានបង្កើតក្រុមការងារឬហៅថា «ក្រុមការងារហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង» ដើម្បីតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងផេកហ្វេសបុកសម្តេចផ្ទាល់។
បង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន
តាមរយៈអនុក្រឹត្យលេខ១៩២អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន (ហៅកាត់ជាភាសាខ្មែរថា «ស.ជ.រ.ម» និងជាភាសាអង់គ្លេសថា «NASLA» ស្ថិតនៅក្រោមឱវាទក្រសួងមហាផ្ទៃ។
សាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) ប្រៀបដូចជាសាលាភូមិន្ទរដ្ឋបាលសម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ ពោលគឺជាយន្តការធានានិរន្តភាពនៃការបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់ក្រោមជាតិ ដោយពង្រឹងសមត្ថភាពដល់មន្ត្រីគ្រប់ក្របខ័ណ្ឌ «ក» «ខ» និង «គ» ចាប់ពីមន្ត្រីថ្មីរហូតដល់ថ្នាក់អគ្គនាយក និងអភិបាលរាជធានី ខេត្ត ដែលមានជំនាញគ្របដណ្តប់លើប្រធានបទពាក់ព័ន្ធការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្តល់សេវានៅមូលដ្ឋាន។
អគារក្រសួងមហាផ្ទៃថ្មី
សមិទ្ធផលថ្មីមួយទៀតគឹអគារក្រសួងមហាផ្ទៃថ្មីកម្ពស់ ៩ ជាន់ កំពុងដំំណើរការសាងសង់គ្រោងបញ្ចប់ដាក់ឲ្យដំណើរការនៅឆ្នាំក្រោយនេះ។
អគារក្រសួងថ្មីនេះជាសមិទ្ធផលដ៏ត្រចះត្រចង់មួយទៀត ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ដែលអាចបម្រើការងារដល់ស្ថាប័ន អង្គភាពនិងមន្រ្តីរាជការអាចបំពេញការងារប្រកបដោយផាសុកភាព៕


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់