Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហើបថា អ្នកដែលផ្ដាច់ខ្លួនចេញពីទណ្ឌិត សម រង្ស៊ីនោះ សម្ដេចអាចនឹងពិនិត្យលើកលែងទោស

បានផុស

នៅ

ជាសារនយោបាយថ្មីមួយនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបទៅដល់ក្រុមអតីតមន្ត្រី នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសថា ប្រសិន​បើពួកគាត់ផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ីនោះ សម្ដេច អាចនឹងស្នើសុំព្រះមហាក្សត្រឲ្យលើកលែងទោសពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាព្រឹកថ្ងៃទី ២១ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច នឹងផ្ដាច់កម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម នៃជនក្បត់ជាតិ ៣ជំនាន់ ដែលចង់សំដៅទៅលើលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងតែមួយរូបគត់ តាមរយៈវិធីសាស្រ្ដឲ្យអ្នកទាំងឡាយ ដែលនៅក្បែរខ្លួនបុគ្គលនោះ ចាកចេញជាបន្តបន្ទាប់។

ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើបដែរថា សម្ដេច អាចនឹងស្នើសុំទៅព្រះមហាក្សត្រ ​ឲ្យលើកលែងទោស ចំពោះអតីតមន្ត្រី នៃអតីតគណបក្សប្រឆាំងរូបណា​ ដែលដកខ្លួនចេញពីបុគ្គល សម រង្ស៊ី នោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ចឹងអ្នកដទៃ បំបែកខ្លួនចេញមកៗ ខ្ញុំអាចនឹងពិនិត្យលើកលែងទោសឲ្យអ្នកឯង តែឲ្យបែកចេញពីអាមួយហ្នឹង សុំពិនិត្យ ព្រោះខ្ញុំមានអំណាចដើម្បីនឹងចុះហត្ថលេខា ស្នើសុំព្រះមហាក្សត្រលើកលែងទោស ក៏ប៉ុន្តែក្នុងលក្ខខ័ណ្ឌដែលអ្នកឯងបំបែកខ្លួនចេញពីអាមួយហ្នឹង ខ្ញុំប្រកាសគោលនយោបាយរបស់ខ្ញុំ»។

សូមជម្រាបថា អតីតមន្ត្រី នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងនៅក្បែរខ្លួនលោក សម រង្ស៊ី និងកំពុងរស់នៅក្រៅប្រទេស គេចចេញពីការអនុវត្តទោសនោះ រួមមាន៖ លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឬទ្ធិ, លោក ម៉ែន សុថាវរិន្ទ, និងលោក ឡុង រី ជាដើម៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១១ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម