Connect with us

ព័ត៌មានជាតិ

ដង្ហែ​រូប​សំណាក​សម្តេច​សង្ឃ ជួន ណាត តម្កល់​នៅ​សួនច្បារ​ថ្មី​មុខវិទ្យាល័យក្រុងកំពង់ឆ្នាំង

បានផុស

នៅ

កំពង់ឆ្នាំង៖ រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ត្រូវបានដង្ហែរយកមកតម្កល់នៅក្នុងបុស្បុកសួនច្បារថ្មី កាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីដង្ហែរូបសំណាក សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាតត្រូវធ្វើឡើងតាមលំអាននៃព្រះពុទ្ធសាសនា ដោយបានធ្វើពិធីដង្ហែរពីគេហដ្ឋានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តឆ្ពោះមកតម្កល់នៅក្នុងបុស្បុកសួនច្បារថ្មី ដែលប្រសិទ្ធនាមថា សួនសម្តេចព្រះសង្ឃរាជជួនណាត ស្ថិតមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រសង្កាត់ ខ្សាមក្រុងកំពង់ឆ្នាំង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ការដាក់រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត នៅលើសួរច្បារថ្មីនេះមុខសាលានេះ គឺជានិមិត្តរូប ទុកឲ្យយុវជនជំនាន់ក្រោយ បានស្គាល់បុព្វបុរស ដែលមានគុណបំណាច់ ចំពោះប្រទេសជាតិ និងជាការលើកកំពស់ វិស័យព្រះពុទ្ធសាសនា។ សម្តេចព្រះសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ព្រះអង្គគឺជាអ្នកប្រាជ្ញ ខាងអក្សរសាស្ត្រខ្មែរ បានបង្កើតវចនានុក្រម អក្សរសាស្ត្រ ខ្មែរទុកសម្រាប់កូនចៅជំនាន់ក្រោយបាន រៀនសូត្រផងដែរ។

សួនច្បារថ្មីសម្តេចព្រះសង្ឃរាជជួនណាតនេះត្រូវបានចាប់ដំណើការសាងសង់កាលពីខែសីហា ឆ្នាំ២០១៩ ដែលបច្ចុប្បន្នបានដំណើរសាងសង់ជិតរួចរាល់ហើយ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនាពេលខាងមុខនេះ។ សួនច្បារថ្មីនេះក្រោយពេលសាងសង់រួច នឹងក្លាយជារមនីយដ្ឋាន សម្រាប់​ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង និងពីសំណាក់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម១១ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម