Connect with us

ព័ត៌មានជាតិ

ស្ថានីយប្រេង ឧស្ម័ន និងថាមពលជាង ៣០០កន្លែង កំពុងដំណើរការ នៅខេត្តព្រៃវែង

បានផុស

នៅ

បច្ចុប្បន្នខេត្តព្រៃវែង មានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន កំពុងដំណើរការប្រមាណ ៣៣៧ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានីយទាំងនោះរួមមាន៖ ស្ថានីយប្រេងឥន្ធនៈមានចំនួន៣១៦ ស្ថានីយ, ស្ថានីយឧស្ម័នមានចំនួន០២ ស្ថានីយ, ស្ថានីយរួមប្រេង និងឧស្ម័ន មានចំនួន ១៩ ស្ថានីយ។ ក្នុងនោះស្ថានីយបានដាក់ពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់​បច្ចេកទេសសុវត្ថិភាពស្ថានីយអនុញ្ញាតដំណើរការមានចំនួន ២៧០ស្ថានីយ ស្មើនឹង ៨០.១១%។

បើតាមរបាយការណ៍រ​បស់មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង បានបង្ហាញថា ស្ថិតិអាជីវកម្មហ្គាសខ្នាតតូចដែល​មន្ទីរស្រង់បាន មានចំនួន ៥២មូលដ្ឋាន។  សមិទ្ធផលការងារវិស័យថាមពល ក្រុមហ៊ុនវិនិយោគអគ្គិសនីក្នុង​ខេត្តមានចំនួន ៣០ ក្រុមហ៊ុន/សេវាករ ដែលមានអាជ្ញាបណ្ណគ្របដណ្តប់ចំនួន ៩៩.៩១% នៃភូមិសរុប។

គិតត្រឹមឆ្នាំ ២០២១ ខ្នងផ្ទះប្រជាជន ដែលមានអគ្គិសនីប្រើប្រាស់ មានចំនួន ២២៨,៧៨២ខ្នង ស្មើនឹង៩០.៣% នៃខ្នងផ្ទះសរុប។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា របស់មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា វិស័យរ៉ែ និងថាមពល និងប្រេងការ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានផ្ដល់ភាពងាយស្រួលជូន​ប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាព ប្រចាំថ្ងៃ។ ជាក់ស្តែង ប្រជាពលរដ្ឋទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ស្ទើរគ្រប់ផ្ទះ ប្រមាណជាង ៩៥%។

លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា មន្ទីររ៉ែ និងថាមពល គឺជាសេនាធិការរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណាត្រូវត្រួតពិនិត្យ និងចេញអាជ្ញាប័ណ្ណឱ្យបានត្រឹមត្រូវ ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន ដែលទទួល បានអាជ្ញាបណ្ណក្នុងការប្រកបមុខរបរ​អាជីវកម្ម របស់ខ្លួនត្រឹមត្រូវទៅតាមច្បាប់ ដែលបានកំណត់៕ អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម