ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ នឹងពង្រីកមណ្ឌលព័ត៌មានតំបន់ទេសចរណ៍ក្នុងខេត្តកោះកុង ឲ្យកាន់តែច្រើន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បង្ហាញគម្រោងរបស់ខ្លួនលើការអភិវឌ្ឍពង្រីកកន្លែងមណ្ឌលព័ត៌មានពីតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងខេត្តកោះកុង ឲ្យកាន់តែច្រើន ដើម្បីពលរដ្ឋ និងអ្នកទេសចរបានស្គាល់ ឬទៅលេងកម្សាន្ត។

លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ គូសបញ្ជាក់នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ ថា ក្រសួង នឹងជួយអភិវឌ្ឍន៍នូវមណ្ឌលព័ត៌មានទេសចរណ៍ដែលបម្រើដល់វិស័យទេសចរណ៍ ដើម្បីត្រៀមទទួលបង្ហាញមគ្គុទេសចរ បង្ហាញផ្លូវដល់ភ្ញៀវទេសចរ ខណៈខេត្តកោះកុង ជាខេត្តគោលដៅទេសចរណ៍អេកូទេសចរណ៍ធម្មជាតិមួយ។

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពមណ្ឌលព័ត៌មានទេសចរណ៍ខេត្តកោះកុង លោក គុជ បញ្ញាសា លើកឡើងបន្ថែមថា ក្រោយបញ្ហាជំងឺកូវីដ-១៩ ធូរស្រាល អត្រាកំណើនទេសចរ នឹងកើនឡើងនៅតាមតំបន់ទេសចរណ៍នីមួយៗ។ ដូច្នេះមន្ទីរទេសចរណ៍ ត្រូវសហការជាប់ជានិច្ចជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ដៃគូឯកជននានា ចូលរួមបង្កើនការពង្រឹងសេវាកម្ម ផលិតផលទេសចរណ៍ អនាម័យ រក្សាគុណភាពចំណីអាហារ និងបញ្ហាសុខសុវត្ថិភាពជូនភ្ញៀវទេសចរ។

បើតាមលោកប្រធានក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្រៅពីពង្រឹងវឌ្ឍនភាពមណ្ឌលព័ត៌មានទេសចរណ៍ ក្រសួង មានផែនការសកម្មភាព ពង្រឹង និងបញ្ជ្រាប ការផ្តល់ព័ត៌មានឌីជីថលដល់ភ្ញៀវទេសចរ តាមរយៈការប្រើ និងឆែកតាមវេបសាយ និងអែបរបស់ក្រសួង ឬមន្ទីរទេសចរណ៍ ក្នុងន័យបង្ហាញព័ត៌មានពីគោលដៅតំបន់ទេសចរណ៍នានាទៅកាន់ពលរដ្ឋ និងអ្នកទេសចរ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរកត់សម្គាល់ថា មន្ទីរទេសចរណ៍ខេត្តកោះកុង ទើបតែមានមណ្ឌលព័ត៌មានទេសចរណ៍តែមួយ គឺមិនទាន់គ្រប់គ្រាន់សម្រាប់ផ្តល់សេវាជូនភ្ញៀវទេសចរនាពេលអនាគតឡើយ។ ដូចនេះ ខាងមន្ទីរ ត្រូវសិក្សាទីតាំង និងស្នើសុំបន្ថែមនូវមណ្ឌលព័ត៌មានទេសចរណ៍សម្រាប់បំពេញតាមតម្រូវការចង់បានជូនភ្ញៀវទេសចរទៅថ្ងៃអនាគត។

ដោយឡែកលោក ឃឹម ចាន់ឌី អភិបាលរងខេត្តកោះកុង ថ្លែងថា ខេត្តកោះកុង បន្ទាប់ពីបានធូរស្បើយពីវិបត្តិជំងឺកូវីដ-១៩ សង្កេតឃើញថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងតាមបណ្ដារមណីយដ្ឋានគោលដៅទេសចរណ៍នានាក្នុងខេត្ត។
លោកអភិបាលរងខេត្តដដែល អះអាងថា ក្នុងនាមរដ្ឋបាលខេត្តកោះកុង លោកគាំទ្រជាមួយក្រសួងទេសចរណ៍ចំពោះការបង្ហាញពីសក្ដានុពល និងវឌ្ឍនភាពមណ្ឌលព័ត៌មានទេសចរណ៍ឲ្យបានកាន់តែទូលំទូលាយ ដោយសារថា មណ្ឌលព័ត៌មានទេសចរណ៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ភ្ញៀវស្វែងរកព័ត៌មានទេសចរណ៍ និងជួយដោះស្រាយបញ្ហាមិនស្គាល់តំបន់ទេសចរណ៍ដែលពួកគេទៅលេង។
ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លោក សុខ ចាន់គ្រឹះស្នា ឲ្យដឹងថា កន្លងមក រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ ផ្តោតការយកចិត្តទុកដាក់ពីការប្រមូល និងតាំងបង្ហាញរាល់ព័ត៌មាននានាពីគោលដៅទេសចរណ៍ ដែលមណ្ឌលព័ត៌មាននេះ ស្ថិតនៅបណ្ដោយព្រែកកោះប៉ោ ក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
តាមការណែនាំរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកោះកុង ក៏ធ្លាប់ស្វែងរកទីតាំងពង្រីកមណ្ឌល ឬបញ្ជាព័ត៌មានទេសចរណ៍ថ្មីៗបន្ថែម ក្រោមកិច្ចសហការជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក និងដៃគូឯកជន រៀបចំមានបន្ទប់ទឹកសាធារណៈតាមបណ្ដោយឆ្នេរសមុទ្រនៃសួនច្បារខាងមុខសាលាខេត្តកោះកុងផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ