Connect with us

ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ចុះបង្រ្កាប ការចូលកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ ក្នុងតំបន់អភិរក្ស

បានផុស

នៅ

លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះថា កម្លាំងរដ្ឋបាលព្រៃឈើ តែងតែធ្វើការបង្ក្រាប និងទប់ស្កាត់ការពារព្រៃឈើជាប្រចាំ ជាពិសេសតំបន់អភិរក្ស និងតំបន់ការពារព្រៃអង្គតែន ក៏ប៉ុន្តែនៅតែមានសកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួនតូចនៅតែចូលព្រៃលួចកាប់បំផ្លាញព្រៃឈើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមថា ទោះបីជាកម្លាំងជំនាញមានមន្ត្រីចំនួនតិចយ៉ាងណាក្តី ក៏ប៉ុន្តែកម្លាំងជំនាញយើងនៅតែចុះល្បាតជាប្រចាំ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលា មន្ត្រីអនុវត្តគម្រោង “រេដបូកទំរីង” សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹក​រងកំពង់ធំ បានចុះល្បាតនៅតំបន់ បុស្សស្បូវ ឃុំបឹងល្វា ស្រុកសន្ទុក ក៏ប្រទះឃើញការកាប់ព្រៃឈើនៅទីនោះ។ ប៉ុន្តែអ្នកប្រព្រឹត្តិបានគេចខ្លួនបាត់ ដោយបន្សល់ទុកនូវវត្ថុតាងរណាយន្តចំនួន៣គ្រឿង និងសម្ភារៈមួយចំនួន។

នៅថ្ងៃទី១៩ ខែតុលា មន្ត្រីអនុវត្តគម្រោង “រេដបូកទំរីង” សហការជាមួយកម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំដដែល បានចុះល្បាតនៅតំបន់អូរអន្រ្ទក ឃុំបឹងល្វា ស្រុកសន្ទុក បានជួបប្រទះការធ្វើសន្និធិឈើហ៊ុបមូល (ចំបក់) ចំនួន ៧កំណាត់ ស្មើនឹង ២,៣២៨៤គូប ដោយគ្មានលិខិតអនុញ្ញាតនៅតំបន់អូរអន្រ្ទក ឃុំបឹងល្វា ស្រុកសន្ទុក និងនៅថ្ងៃទី២០ ខែតុលា មន្ត្រីអនុវត្តគម្រោង បានចុះល្បាតនៅតំបន់គីឡូម៉ែត្រ ៣៥ ឃុំបឹងល្វា ស្រុកសន្ទុក បង្រ្កាបបានរណាយន្តពីរគ្រឿង ដែលជនល្មើសបានប្រព្រឹត្តិ ។

វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការអូរកំពប់អំបិល ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកជនល្មើសមន្ត្រីជំនាញកំពុង ស្រាវជ្រាវមុខសញ្ញាដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

កូរ៉េខាងត្បូងនិងអាមេរិក​បញ្ចប់សមយុទ្ធយោធារួមគ្នា​មាន​គោល​ដៅ​ប្រឆាំង​ការគំរាម​ពី​កូរ៉េខាងជើង

សន្តិសុខសង្គម២៧ នាទីutes មុន

Breaking News៖ ក្មេងស្រីសិស្សសាលា៣នាក់លង់ទឹកស្លាប់នៅកំពង់ចម្លងពុកឬស្សី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ទ័ពអាកាស សិង្ហបុរី ថៃ និងអាមេរិក ធ្វើសមយុទ្ធរួមគ្នាដើម្បីបង្កើនការត្រៀមខ្លួន

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

​​ពិភពលោកឈាន​ដល់​ដំណាក់កាល​​រីកសាយ​ភាយ​អាវុធ​​​​គ្រប់ប្រភេទ​​ឡើងវិញ​ កាត់ផ្តាច់​កិច្ចខិត​​ខំ​ច្រើន​ទសវត្សរ៍​

ព័ត៌មានជាតិ៣៩ នាទីutes មុន

អគារផ្នែកជំងឺកុមារថ្មីតម្លៃជិត ១ លានដុល្លារ សម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សន្តិសុខសង្គម៦ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ព្រមាន​កម្ទេច​ក្រុម​ហ៊ូធី​ឲ្យ​រលាយ​សូន្យ​​ពី​លើ​លោក និង​ឲ្យ​អ៊ីរ៉ង់​ឈប់គាំទ្រ​ក្រុម​នេះ

Sokha Hotels

ព័ត៌មានពេញនិយម