Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះ រៀបចំ​ប្រកួត​អុំទូក​ទ្រង់ទ្រាយធំ​លើកដំបូង

បានផុស

នៅ

រដ្ឋបាលខេត្តក្រចេះ បានប្រារព្ធបើកពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ទៅតាមទំនៀមទម្លាប់ និងដើម្បីអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម និងបារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។

ក្នុងពិធីនោះក៏មានវត្តមានជាគណអធិបតីភាពពីលោក គង់ គឹមនី អភិបាលរងខេត្តតំណាងលោក​ វ៉ា ថន អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ អភិបាលក្រុង ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងមានការសម្របសម្រួល និងសហការឧបត្ថម្ភដោយក្រុមហ៊ុនមេរុ៍ ខមម្យនីខេសិន (ខេមបូឌា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ គឹមនី អភិបាលរងខេត្តបាន​ឲ្យ​ដឹងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលខេត្តក្រចេះក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានរៀបចំពិធីបុណ្យរយៈពេល៣ថ្ងៃ គីចាប់ពីថ្ងៃទី២១.២២.២៣ ខែតុលា ឆ្នាំ២០២២ ដោយមានការប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ប្រណាំងកង់ និងរត់ប្រណាំង និងមានការតាំងពិពរណ៌ពាណិជ្ជកម្ម ការប្រគុំតន្ត្រីទេសចរជាដើម ដែលជាការចូលរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបន្តទៀតថា កម្ពុជាសំដៅការលើកកម្ពស់វិស័យទេសចរណ៍ខេត្តក្រចេះ ជាពិសេសទេសចរណ៍ក្នុងស្រុក ក្នុងដំណាក់ការស្ដារឡើងវិញវិស័យទេសចរណ៍ក្រោយវិបត្តិ ជំងឺកូវីដ-១៩ និងត្រៀមរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តក្រចេះឆ្នាំ ២០២៣-២០៣៥ ខាងមុខផងដែរ។

តាមរយៈព្រឹត្តិការណ៍នេះ បានចូលចំណែកយ៉ាងល្អប្រសើរក្នុងការលើកកម្ពស់ និងជំរុញ ផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម និងបារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។ ការរៀបចំព្រឹត្តិការណ៍​នេះ នឹងផ្ដល់អត្ថប្រយោជន៍ខាងសេដ្ឋកិច្ចដល់បងប្អូនប្រតិបត្តិករទេសចរណ៍ក្នុងខេត្តក្រចេះ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍រួមមានទាំង សេវាកម្មស្នាក់នៅ ហូបចុក ការធ្វើដំណើរ និងសេវាកម្មកម្សាន្តនានា ។ដោយនៅថ្ងៃទី១នេះ គឺមានការរត់ប្រណាំង Fun Run នៅពេលព្រឹក ដោយមានការចូលរួមពីកីឡាករ កីឡាការនី ប្រមាណជាង ២០០នាក់ ៕

អត្ថបទ៖ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម