Connect with us

ព័ត៌មានជាតិ

លោកស្រី ជា សិរី៖ បណ្តាញទូរសព្ទជាមធ្យោបាយ​ជួយជំរុញសេវាហិរញ្ញវត្ថុ​ដល់តំបន់ជនបទ

បានផុស

នៅ

លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ប្រព័ន្ធទូរសព្ទដៃ គឺជាមធ្យោបាយមួយដ៏ប្រសើរក្នុងការជួយជំរុញសេវាហិរញ្ញវត្ថុទៅដល់តំបន់ជនបទ ខណៈការប្រើ​ប្រាស់សេវាហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងធនាគារជាតិនៃកម្ពុជាស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់​តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង”​កាលពី​ថ្ងៃទី២១តុលា លោកស្រីបានបញ្ជាក់ថា ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមរយៈទូរសព្ទដោយសារបច្ចប្បន្ននេះ​មានអ្នកចុះឈ្មោះប្រើទូរសព្ទប្រមាណ២១ម៉ឺននាក់ក្នុងចំណោមប្រជាជន១៦លាននាក់ គឺលើសពី១០០ភាគរយ ដែលមានប្រើទូរសព្ទដៃ។

លោកស្រីបានបន្តទៀតថា ដោយមើលឃើញពីបញ្ហានេះហើយ ទើបយើងចង់ជំរុញបរិយាប័ន្នសេវាហិរញ្ញវត្ថុបន្ថែម​តាមរយៈទូរសព្ទ ខណៈបច្ចុប្បន្ននៅមានកម្រិតទាបនៅឡើយដោយមានប្រហែល៥០ទៅ៦០ភាគរយ​ប៉ុណ្ណោះ​នៃប្រជាជនសរុប១៦លាននាក់ដែលបានប្រើប្រាស់សេវហិរញ្ញវត្ថុផ្លូវការ។

លោកស្រីបានបន្ថែមថា« ទូរសព្ទដៃមានគ្រប់តំបន់ហើយយើងត្រូវធ្វើយ៉ាងណាដើម្បីជំរុញសេវាហិរញ្ញវត្ថុទៅ​ដល់អ្នកប្រើទូរសព្ទ។ នេះជានិន្នាការមួយមិនមែនមានតែនៅប្រទេសកម្ពុជានោះទេសនៅលើពិភពលោកជាទូទៅ​ក៏ជំរុញតាមរយៈប្រព័ន្ធទូរស័ព្ទនេះដែរ»។

លោកស្រីមើលឃើញថា«ទៅថ្ងៃខាងមុខនៅពេលដែលមានការវិវត្តន៍បន្ថែមសឹងតែថា អាចថ្ងៃណាមួយមិន​មានសាខា​ធនាគារ​​ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងមានមនុស្សធ្វើការទៀតហើយគ្រាន់តែមានទូរសព្ទមួយ អាចទូទាត់បានគ្រប់បែប​យ៉ាងហើយបើទៅមុខទៀតមានតែមុខមនុស្សយើងអាចស្កេនក៏អាចចាយវាយបានដែរគឺនៅពេលយើងចូលទៅហាងណាមួយគ្រាន់តែយកមុខយើងឈរនៅខាងមុខហាងស្កេនទៅអាចទូទាត់កាន់តែងាយស្រួល។ជាក់ស្តែងទៅប្រទេសសាំង​ហ្គាពួរចង់​ដើរកាត់កន្លែងប៉ូលីសអន្តោប្រវេសន៍គឺគេមើលតែមុខយើងទេ»៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម