ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការការពារខ្លួន និងចាក់ដូសជំរុញដើម្បីបញ្ចៀសការផ្ទុះជំងឺកូវីដឡើងវិញ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន និងចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសការផ្ទុះជំងឺកូវីដ១៩ លក្ខណៈទ្រង់ទ្រាយធំឡើងវិញដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការការស្តារសេដ្ឋកិច្ច។

ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងធនាគារជាតិនៃកម្ពុជាស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង ”កាលពីថ្ងៃទី២១តុលា លោកស្រីបានមានប្រសាសន៍ថា «បើទោះបីជាអត្រាចាក់វ៉ាក់សាំងមានកំណើនជាង៩៥ភាគរយក្តី ក៏ខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀតឱ្យប្រជាពលរដ្ឋចូលរួមបន្តអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនជាទីបំផុតព្រោះថាជំងឺកូវីដ១៩នៅមិនទាន់ទៅណាឆ្ងាយពីខ្លួនយើងនៅឡើយទេ ហើយសព្វថ្ងៃនេះមេរោគនេះបានបំប្លែងខ្លួនយ៉ាងច្រើនស្ទើរតែមិនអាចរាប់បានទៅទៀត។ អីចឹងទេសូមបងប្អូនបន្តចាក់វ៉ាក់សាំងដូសជំរុញយ៉ាងហោចណាស់ចាក់ឱ្យបានដូសទី៤ និងទី៥ឱ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងភាពស៊ាំក្នុងខ្លួនរបស់យើងឱ្យបានករឹងមាំ»។

លោកស្រីបានបន្តទៀតថា វ៉ាក់សាំងមិនបានការពារយើងបានយូរនោះទេ។ ដូចនេះប្រសិនបើយើងធ្វេសសប្រហែសប្រព័ន្ធភាពស៊ាំក្នុងខ្លួនយើងនឹងធ្លាក់ចុះហើយបើការណាភាពស៊ាំបុគ្គលម្នាក់ៗធ្លាក់ចុះមិនយូរមិនឆាប់ភាពស៊ាំរបស់សហគមន៍ក៏មានការធ្លាក់ចុះទៅតាមនឹងផងដែរហើយធ្វើឱ្យជំងឺកូវីដ១៩មានការសប្បាយចិត្តអាចធ្វើចរាចរណ៍ដោយសេរីធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងដំណើរការបើកប្រទេសឡើងវិញ។

លោកស្រីបានបន្ថែមថា « អីចឹងយើងអត់ចង់ឃើញឱ្យមានការផ្ទុះចេញដោយមានការរាតត្បាតទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ទេពិសេសពពួកជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីឡើងវិញទេ»។ លោកស្រីបានណែនាំឱ្យប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងដូសជំរុញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកមន្ទីរពេទ្យខេត្តនិងមន្ទីរពេទ្យថ្នាក់ជាតិទូទាំងប្រទេសដោយចាក់កន្លែងណាក៏បានមិនប្រកាន់ទីកន្លែងឡើយជួយដល់ការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋដើម្បីបញ្ចៀសឱ្យបាននូវមហន្តរាយសុខភាពសាធារណៈនិងធានាបាននូវនិរន្តរភាពនៃការរស់នៅប្រក្រតី
ភាពថ្មីរបស់យើងពិសេសការបើកដំណើរការសេដ្ឋកិច្ចនិងសង្គមឡើងវិញប្រកបដោយរលូនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ