ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ជំរុញឱ្យសមត្ថកិច្ចចាត់វិធានការអ្នកផ្តល់សេវាខ្ចីប្រាក់ខុសច្បាប់
លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះអ្នកផ្តល់សេវាខ្ចីប្រាក់ក្រៅច្បាប់ ឬខុសច្បាប់ដើម្បីចូលរួមទប់ស្កាត់កុំឱ្យមានបញ្ហានៅក្នុងសង្គម។

ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងធនាគារជាតិនៃកម្ពុជា ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង” កាលពីថ្ងៃទី២១តុលា លោកស្រីបានមានប្រសាសន៍ថា «បច្ចុប្បន្ននេះយើងកំពុងធ្វើកិច្ចសហការជាមួយសមត្ថភាពនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដើម្បីចាត់វិធានការចំពោះអ្នកដែលផ្តល់សេវាខ្ចីប្រាក់ខុសច្បាប់ព្រោះការដែលឱ្យខ្ចីប្រាក់ក្រៅច្បាប់នេះកំពុងមានការកើនឡើងមែនទែនធ្វើឱ្យប៉ះពាល់ដល់សង្គម»។
លោកស្រីបានបន្តថា បញ្ហាការផ្តើសេវាខ្ចីប្រាក់ខុសច្បាប់នេះដោយសារការយល់ដឹងស្តីពីហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋយើងនៅមានកម្រិតដែលធ្វើឱ្យអ្នកផ្តល់សេវាទាំងនេះបោកបញ្ចេតឬកេងប្រវ័ញ្ចបានងាយស្រួល។ លោកស្រីបានបន្តទៀតថា «ប្រជាពលរដ្ឋយើងខ្លះឱ្យតែគេផ្តល់ប្រាក់ឱ្យគាត់ដោយប្រាប់ថា មានតែអត្តសញ្ញាបណ្ណហើយអាចផ្តល់ប្រាក់បានភ្លាមគាត់ជឿ និងចុះហត្ថលេខាហើយយកតាមគេដោយមិនបានធ្វើការពិចារណា និងមើលលក្ខខណ្ឌនៅក្នុងកិច្ចសន្យានោះទេ គឺធ្វើយ៉ាងម៉ិចឱ្យតែបានយកប្រាក់មកសិនដែលកន្លែងនឹងហើយដែលពិបាកដោយសារគាត់បានឯកភាពអឺអើជាមួយគេអាហ្នឹងចូលទៅក្នុងការអនុវត្តកិច្ចសន្យាអត់អានលក្ខខណ្ឌគេដល់គេទាមទារមកវិញយើងថា អត់លុយសងអាហ្នឹងយើងបន្ទោសទាំងសងខាងទាំងអ្នកផ្តល់ប្រាក់ខ្ចីមានបំណងធ្វើបាប និងកេងប្រវ័ញ្ចប្រជាពលរដ្ឋ តែអ្នកខ្ចីខ្លួនឯងគាត់មិនព្រមអានកិច្ចសន្យាខ្ចីប្រាក់បានច្បាស់លាស់ហើយក៏យល់ព្រមយកលុយពីគេ។ ក្នុងនោះមានអ្នកខ្លះខ្ចី១០០០ដុល្លារក្នុង១អាទិត្យសងគេ២០០ដុល្លារ អាហ្នឹងវាអស្ចារ្យមែនទែន។ ខ្ញុំមិនដឹងថាមកពីហេតុអ្វីបានជាអ្នកខ្ចីអត់គិតពីបញ្ហាអស់ទាំងនេះខណៈគាត់មិនទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើងកំណត់អត្រាការប្រាក់មិនឱ្យលើសពី១៨ភាគេយក្នុង១ឆ្នាំ»។
លោកស្រីបានបញ្ជាក់ថា ជាវិធានការបន្តមានតែបង្កើការអប់រំផ្សព្វផ្សាយបន្ថែមឱ្យបានយល់ដឹងពីផ្នែកហិរញ្ញវត្ថុនេះដល់ប្រជាពលរដ្ឋមួយចំនួនតូចដលម្បីកុំឱ្យគាត់បន្តចាញ់បោកអ្នកខ្ចីលុយក្រៅច្បាប់ជាបន្តទៀតនិងសហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការតាមច្បាប់ទៅអ្នកផ្តល់សេវាខ្ចីប្រាក់ខុសច្បាប់។

ជាមួយគ្នានេះដែរ លោកស្រីបានអំពាវនាវដល់អ្នកសារព័ត៍មានតាមអនឡាញមួយចំនួនដែលបានជួយផ្សព្វផ្សាយដល់អ្នកផ្តល់សេវាខ្ចីប្រាក់ដោយខុសច្បាប់សូមបញ្ឈប់ការផ្សព្វផ្សាយបន្តទៀត ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។ លោកស្រីបានណែនាំដល់ប្រជាពលរដ្ឋដែលមានបំណងខ្ចីប្រាក់គួរតែទៅរកសេវាតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ ឬធនាគារស្របច្បាប់ដែលមានព្យួរអាជ្ញាបណ្ណនៅខាងមុខទីតាំងរបស់គេ និងចូលទៅមើលវេសាយរបស់ធនាគារជាតិដើម្បីដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារណាស្របច្បាប់ ឬមិនស្របច្បាប់។ លើសពីនេះទៀត ប្រជាពលរដ្ឋមុននឹងខ្ចីប្រាក់គួរតែទៅពិភាក្សាជាមួយមេភូមិ ឬមេឃុំដែលមានចំណេះដឹងដើម្បីចៀសវាងកុំឱ្យចាញ់បោកអ្នកផ្តល់សេវាខ្ចីប្រាក់ខុសច្បាប់បន្ត
ទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ