Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត​ លី​ ឆេង ៖ ការ​យ​កចិត្ត​ទុកដាក់រៀន​សូត្រ​​បន្ថែម​ នឹង​​អាច​​ឈាន​ទៅ​​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​​ទាំង​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោ​ក​ ពិសេស​ដើរ​ទាន់​សម័យ​បច្ចេកវិទ្យា​ឌីជីថល

បានផុស

នៅ

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកក្រុមហ៊ុន ប៊ែលធី គ្រុប និងលោកស្រី អញ្ជើញប្រគល់សញ្ញាបត្រភាសាអង់គ្លេសជូនដល់សិស្សប៊ែលធីកម្រិតទី១២ ជំនាន់ទី៥៣ ដល់ទី៦៣។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ សាខាស្ពានអាកាសចោមចៅ ស្ថិតនៅផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។លោកបណ្ឌិត​បាន​​គូសបញ្ជាក់​ពី​ការបន្ត​​​​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​បន្ថែម​​​​​របស់យុវជន​ទាំង​​អស់ ​នឹង​អាច​ឈាន​ទៅ​​ប្រកួត​ប្រ​ជែង​ទីផ្សារ​ការងារ​ទាំងក្នុង​ស្រុក តំបន់​អាស៊ាន និង​ពិភពលោ​ក ពិសេស​ដើរ​ទាន់​សម័យ​បច្ចេកវិទ្យា​ឌីជីថល។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត​​បានថ្លែងចូលរួមអបអរសាទរចំពោះសិស្សជ័យលាភីទាំង ១៥២០នាក់ ដែលបានប្រលងជាប់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ហើយបានថ្លែងកោតសរសើរចំពោះសិស្សទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និង​ស្តាប់គ្រូពន្យល់ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុងសាលា មានវិន័យ សីលធម៌ និងគុណធម៌ល្អ។ ត្រង់ចំណុចនេះ លោកបណ្ឌិត​បានលើកឡើងថា ការចេះគោរពបញ្ជា និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យក្នុងការប្រឡងបញ្ចប់វគ្គ និងទទួលបានសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី នាពេលនេះ។

លោកបណ្ឌិត លី ឆេង ក៏បានផ្តាំផ្ញើដល់សិស្សទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់លើការរៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ក្នុង​ចាប់យកអាជីពការងារទៅថ្ងៃអនាគត និងការប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសត្រូវដើរឲ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០។​

ជាមួយគ្នានេះ លោកបណ្ឌិត​បានគូសបញ្ជាក់ថា សិស្សជ័យលាភី នឹងទទួលបានសញ្ញាបត្រចំនួនពីរ គឺ៖១.សញ្ញាបត្រចេញដោយសាលា ប៊ែលធី អន្តរជាតិ និង២.សញ្ញាបត្រចេញដោយក្រុមប្រឹក្សាភាសាអង់គ្លេស នៃចក្រភពអង់គ្លេស​។ សញ្ញាបត្រទាំងពីរនេះ ក៏ត្រូវបានដាក់បញ្ចូល ទៅក្នុងវេបសាយរបស់សាលា ប៊ែលធី អន្តរជាតិ ដើម្បីទុកជាឯកសារយូរអង្វែងសម្រាប់សិស្សគ្រប់រូបទាញយកមកប្រើប្រាស់តាមតម្រូវការផងដែរ។​

បើតាមលោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅ បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី ​អន្តរជាតិ មាន ២៦សាខា​​ (២៤សាខា កំពុងដំណើរការ និង២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២៤៤៦នាក់ និងមានសិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៥៨,១៨៤នាក់ (នារី ២៩,០៩២នាក់)។កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំឡើងតាមកម្មវិធីសិក្សាមុខវិជ្ជាសិក្សាសំខាន់ៗ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។ សិស្សដែលបានបញ្ចប់ថ្នាក់ភាសាអង់គ្លេសទូទៅកម្រិត១២ មានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ និងមានសមត្ថភាពប្រឡងតេស្តអន្តរជាតិបានគ្រប់ៗគ្នា​៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម