ព័ត៌មានជាតិ
សម្តេចតេជោ ផ្តល់អង្ករ២០០តោន និងថវិកាមួយចំនួនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីជួយពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នូវអង្ករចំនួន២០០តោន និងថវិកាចំនួន១៥ម៉ឺនដុល្លារ ដើម្បីបន្តចាត់ចែងរៀបចំជាកញ្ចប់ស្បៀងបន្ថែមទៀត សម្រាប់ផ្តល់ជូនពលរដ្ឋដែលទទួលរងផលប៉ះពាល់ទឹកជំនន់ និងមានជីវភាពខ្វះខាត នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លើកឡើងថា ទឹកជំនន់នៅក្នុងខេត្តកំពង់ធំ កើតចេញពីស្ទឹងចំនួនពីរ គឺស្ទឹងស្ទោង និងស្ទឹងសែន ធ្វើឲ្យមានផលប៉ះពាល់ទូទាំង៩ក្រុង ស្រុក លើជីវភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះ ការគិតគូររបស់សម្តេចតេជោ បានផ្តល់ស្បៀងបម្រុងដល់រដ្ឋខេត្តកំពង់ធំ ចំនួន១១,៩០០គ្រួសារ ដែលរហូតមកដល់ពេលនេះ បានចែកជូនដល់ដៃប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហក តាមរយៈការស្នើររបស់អាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែង។

ឯកឧត្តមបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ សម្តេចបានផ្តល់នូវលទ្ធភាពបន្ថែមសម្រាប់យកទៅចាត់ចាត់ចែងបន្តដើម្បីជួយទ្រទ្រង់ជីវភាពរបស់ពលរដ្ឋនូវអង្ករ២០០តោន និងថវិកា ចំនួន១៥ម៉ឺន ដុល្លារ បន្ថែមទៀត ដែលបាននិងប្រគល់ទទួលនៅថ្ងៃនេះ។ ឯកឧត្តមបន្ថែមថា ទឹកជំនន់បានធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ សរុបចំនួន ២៤.០០០គ្រួសារ ដែលតម្រូវឲ្យរដ្ឋបាលខេត្តកំពង់ធំ បន្តរៀបចំចាត់ចែង ផ្តល់ស្បៀងបម្រុងរបស់សម្តេចតេជោ ចែកជូនទៅកាន់ប្រជាពលរដ្ឋបន្តទៀត។ ដោយឡែកជាមួយស្ដារឡើងវិញ ផលប៉ះពាល់ដំណាំកសិកម្ម ដំណាំស្រូវ ជាទូទៅផលប៉ះពាល់មានជាង២ម៉ឺនហិកតា ក្នុងនោះទទួលរងការខូចខាតទាំងស្រុងជាង ១២.០០០ហិកតា ប៉ុន្តែលទ្ធភាពស្តារឡើងវិញ លើទីតាំងដែលមានប្រភពទឹកអាចបង្កបង្កើនផលបាននៅពេលទឹកស្រកទៅវិញមានចំនួន ៩.៥៥០ហិកតា តម្រូវការពូជស្រូវរហូតដល់ ៨៧៦តោន ។

ឯកឧត្តមបន្ថែមទៀតថា កន្លងទៅឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងកសិកម្ម ជាមួយរដ្ឋបាលខេត្ត បានចែកពូជស្រូវបានជាង ៣០០តោន លើ ៤ស្រុក ហើយនៅសល់ ៥ស្រុក ស្មើនឹងជិត ៦០០តោន បន្ថែមទៀត ដែលសម្តេចតេជោ នឹងអញ្ជើញផ្តល់ជាកិត្តិយសចែកដោយផ្ទាល់នៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ ។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ តំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ឯកឧត្តមសូមថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូន និងយកចិត្តទុកដាក់ចំពោះជីវភាពប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម អំពាវនាវដល់បងប្អូនដែលទទួលបានពូជស្រូវ សូមរូតរះក្នុងការរៀបចំដី ដើម្បីព្រោះសាបឡើងវិញ និងពិនិត្យមើលបានច្បាស់លាស់ដើម្បីឲ្យគ្រាប់ពូជស្រូវបានបន្តជួយពង្រីក និងបង្កើនជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៤៧ នាទីutes ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ